រូបមន្តធ្វើជ្រក់ខ្ញី រសជាតិឆ្ងាញ់!

866

គ្រឿងផ្សំ៖

-ខ្ញី ១គីឡូ

-ទឹកក្រូចឆ្មារ ២កូនចាន

-ស្ករស ៣កូនចាន

-ទឺកខ្មេះ ២កូនចាន

-អំបិល ១ស្លាបព្រាបាយ

-ក្រឡ ឬប្រអប់ ទុកដាក់ត្រាំខ្ញី

វិធីធ្វើ៖

១.យកខ្ញីចិតសំបកលាងទឹកឲ្យស្អាត រួចចិតស្តើងៗ ហើយយកទៅលាងច្របល់ជាមួយទឹកអំបិល រួចច្របាច់ក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វ រហូតខ្ញីរាងប្រែពណ៌

 

២.យកឆ្នាំងដាក់ស្ករស ទឹកខ្មេះ និងអំបិល កូរចូលគ្នា ទុកមួយរំពុះ បិទភ្លើង ហើយទុកឲ្យត្រជាក់

 

៣.យកខ្ញីដាក់ចូលក្រឡ រួចចាក់ទឹកដែលកូរហើយចាក់ចូល រួចគ្របទុកចោលរយៈពេល ៣-៤ថ្ងៃ។

 

៤.បន្ទាប់ពីនោះមកអាចយកមកហូបបាន អាចយកទុកក្នុងទូរកកបាន។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here