រូបមន្តធ្វើគ្រឿងក្នុងជ្រូកស្ងោរទឹកត្រីផ្អែម!!

260

គ្រឿងក្នុងជ្រូកស្ងោរទឹកត្រីផ្អែម៖ ជាម្ហូបដែលយកគ្រឿងក្នុងជ្រូក មកស្ងោរ ហើយនិងយក ទឹកត្រីផ្អែម ឬ ទឹកត្រីហិល មកញាំចូលគ្នា បង្កើតបានរសជាតិយ៉ាងឆ្ងាញ់ពិសារ ។គ្រឿងផ្សំ៖-គ្រឿងក្នុងជ្រូក-សណ្តែកដីលីង ១ ខាំ-ខ្ទឹមក្រហម ២ដុំ-ខ្ទឹមស ៥កំពិស-ស្ករស ២ ស្លាបព្រាបាយ
-ស្ករត្នោត ១ ស្លាបព្រាបាយ-ទឹកត្រី ៥ ស្លាបព្រាបាយ-ម្ទេស តាមចំណូលចិត្ត-ក្រួចឆ្មារ ២ផ្លែ-ទឹកក្រួចឆ្នារ ៣ ស្លាបព្រាបាយ-ទឹកឆ្អឹន ៤ ស្លាបព្រាបាយ-បន្លែ( ស្លឹកជី ត្រសក់ សាឡាដ សណ្តែកបណ្តុះ )។របៀបធ្វើ៖
ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ទឹកក្រូចឆ្មារពីរបីតំណក់ដាក់គ្រឿងក្នុងជ្រួកចូលស្ងោរអោយឆ្អិន រួចហាន់តូចៗល្មម។លាងបន្លែអោយស្អាត រួចរៀបដាក់ចានមួយ ទុកញ៉ាំជាមួយទឹកត្រី និង សាច់។១. ធ្វើទឹកត្រីផ្អែម៖បុកសណ្តែកដី ម្ទេស ខ្ទឹមស ២ កំពិស និង ខ្ទឹមក្រហម ១ដុំ ដាក់ចូលគ្នាអោយម៉ត់ ។
លាយសណ្តែកដី ទឹកក្រួចឆ្មារ ២ ស្លាបព្រាបាយ ទឹកត្រី ២ ស្លាបព្រាបាយ និង ស្ករត្នោត ដាក់ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អិនចូល ភ្លក់អោយមានរសជាតិតាមដែលអ្នកចូលចិត្ត ( ប្រៃ ផ្អែម) ។២. ធ្វើទឹកត្រីហិល៖ហាន់ខ្ទឹមស ៣ កំពិស ខ្ទឹមក្រហម ១ ដុំ និងម្ទេស ល្អិតៗ រួចលាយជាមួយ ទឹកត្រី ៣ ស្លាបព្រាបាយ ស្ករស ទឹកក្រួចឆ្មារ ១ ស្លាបព្រាបាយ ដាក់ចូលគ្នាអោយសព្វ។ចិតសម្បកក្រូចឆ្មារអោយចេញអោយអស់ រួចឆ្កឹះយកតែសាច់ក្រួចលាយជាមួយទឹកត្រី ភ្លក់អោយមានរសជាតិតាមអ្នកចំណូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here