រូបមន្តធ្វើគោឡើងភ្នំភ្លើង, ទឹកស៊ុប និងទឹកជ្រលក់ រសជាតិ មិនបាច់ថ្លែង!!!

143

+គ្រឿងផ្សំសាច់៖- សាច់ជ្រូក ហាន់ជាបន្ទះតូចៗ (ទម្ងន់សាច់តាមតម្រូវការរបស់អ្នក) ឬសាច់គោ មាន់ តាមចំណូលចិត្ត- ម្សៅដុតនំ (Baking powder) មួយកញ្ចប់តូច ៣០ ក្រាម- ស៊ុត (បើសាច់ច្រើនអាច៥គ្រាប់ បើសាច់តិចអាចដាក់៣គ្រាប់)- ល្ងស (ដាក់តាមចំណូលចិត្ត)- ប្រេងខ្យង- ទឹកត្រី- ទឹកស៊ីអ៊ីវ+វិធីលាយសាច់៖- ហាន់សាច់ជាបន្ទះស្ដើងៗ ដើម្បីងាយស្រួលដាក់អាំង- ដាក់ម្សៅដុតនំចូល(បើសិនជាសាច់ច្រើនអ្នកអាចដាក់មួយកញ្ចប់ តែបើសាច់តិចអ្នកអាចដាក់ពាក់កណ្ដាល។ ២គីឡូនៃសាច់ដាក់មួយកញ្ចប់)- គោះស៊ុតដាក់ចូល រួចដាក់ល្ង ប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ- ច្របល់ចូលគ្នាឱ្យសព្វទុកឱ្យចូលជាតិ ៣ ទៅ ៤ ម៉ោង។+វិធីធ្វើ៖- ដាក់គ្រឿងផ្សំខាងលើ(ឆ្អឹងជ្រូក, សាច់មាន់, មើមឆៃថាវ ១, ទឹក, អំបិល) ដាក់ចូលគ្នារម្ងាស់រយៈពេល៣០នាទី ទៅ១ម៉ោងក្នុងឆ្នាំង។ បរិមាណភ្លើងតិចៗ ហើយនៅពេលឡើងកករ អ្នកអាចដួសពពុះ និងស្រង់កាកចេញ។+គ្រឿងផ្សំទឹកជ្រលក់៖- ម្ទេសក្រហម ១,៥ គីឡូក្រាម- ខ្ទឹមស (បកសំបករួច) ១,៥ គីឡូក្រាម- ទឹកម្ទេសដប ២ ដប- ស្ករ ២ គីឡូក្រាម- ទឹកខ្ទឹមជ្រក់ ២ ដប- ទឹកត្រី ៣ វែក- ទឹកខ្មេះ ៣ ទៅ៤ វែក- ល្ង (តាមចំណូលចិត្ត)- អំបិល- ទឹក។ អ្នកអាចបន្ថយបរិមាណគ្រឿងផ្សំតាមចំណូលចិត្ត +វិធីធ្វើ៖-កិនខ្ទឹម ម្ទេស ជាមួយទឹករួចយកទៅលាងទឹក។រួចយកខ្ទឹម ម្ទេស ល្ង ទឹកម្ទេស ទឹកខ្ទឹមជ្រក់ ស្ករ ដាក់ចូលគ្នាក្នុងឆ្នាំង ទុកមួយពុះ សឹមដាក់ទឹកត្រី ទឹកខ្មេះ អំបិល ចូលគ្នាទុកមួយពុះទៀតជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here