ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើគឹមឈីត្រសក់បែបកូរ៉េ!!

14-Aug-2018 03:42 PM

រូបភាព


ដោយ: Uddam

រូបមន្តធ្វើគឹមឈីត្រសក់បែបកូរ៉េ!! អាចធ្វើបានញាុុំនៅផ្ទះ

គ្រឿងផ្សំ៖- ត្រសក់ ១ គីឡូក្រាម- ម្ទេសម៉ត់ ៥ ស្លាព្រា- ទឹកត្រីមួយស្លាព្រា- ប៊ីចេង ២ ស្លាព្រាកាហ្វេ
– ស្លឹកខ្ទឹមមានកម្រិតស្មើនិងការ៉ុតនៅពេលជិតហើយ- ខ្ទឹមបារាំង ១ មើម- ការ៉ុត ១ មើម -ល្ង+របៀបធ្វើ
– ដំបូងអ្នកត្រូវពុះត្រសក់ជា ៤ ប៉ុន្តែមិនត្រូវឲ្យដាក់នោះទេ បន្ទាប់មកយកអំបិលមកលាបទាំងក្នុងនិងក្រៅឲ្យសព្វប្រើអំបិល ២ ស្លាបាយសម្រាប់ត្រសក់ ១ គីឡូក្រាម បន្ទាប់ពីលាបសព្វ ហើយធ្វើការទុកមួយអន្លើ។– យកស្លឹកខ្ទឹមមកហាន់ប្រវែងមួយត្នាំងដៃ។ ខ្ទឹមបារាំងពុះជាពីរហាន់បណ្តោយៗ បន្ទាប់មកកាត់ជាពីរ។ការ៉ុតជិតវាជារាងបញ្ឆិតៗ បន្ទាប់មកធ្វើការចិតជារាងបញ្ឆិតៗជាបន្ទះឲ្យស្តើងៗ។ យកបន្លែដែលបានជិតទាំងអស់មកលាងឲ្យស្អាត បន្ទាប់មកធ្វើការផ្ទេរបញ្ចូលក្នុងចានធំមួយដោយដាក់ក្នុងកម្រិតស្មើគ្នា។– បន្ទាប់ពីចាក់បន្លែទាំងអស់ចូលក្នុងចានរួចមក សូមបន្ថែមម្ទេសទឹកត្រីមួយស្លាព្រា,ប៊ីចេង ២ ស្លាព្រាកាហ្វេចូលច្របល់ចូលគ្នាឲ្យសព្វ។
– យកត្រសក់ដែលបានត្រាំទុកនោះមកលាងទឹកឲ្យស្អាត បន្ទាប់មកយកគ្រឿងដែលបានលាយទុកនោះមកលាប និងញាត់ចូកក្នុងត្រសក់ឲ្យពេញជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស