រូបមន្តធម្មជាតិព្យាបាលជំងឺផ្កាស្បូន

4870

១. អ្វីជាជំងឺផ្កាស្បូន?
ផ្កាស្បូន ជាជំងឺម្យ៉ាងដែលច្រើនកើតលើស្បែក ជាពិសេសគឺផ្ទៃមុខ ហើយជាញឹកញាប់មាននៅក្រោមភ្នែក លើត្របកភ្នែក លើថ្ងាស ឬក៏លើទ្រូង និងជួនកាលថែមទាំងអាចកើតដល់សរីរាង្គភេទផងដែរ។ លក្ខណៈសម្គាល់របស់វា គឺជាដុំសតូចៗដែលមានទំហំប្រហែលជា១-៣មីលីម៉ែត្រ និងពណ៌របស់វាជាទូទៅមានលក្ខណៈដូចស្បែករបស់យើង ឬក៏មានពណ៌លឿង។

២. តើមូលហេតុអ្វីដែលនាំឲ្យកើតផ្កាស្បូន?
ជំងឺនេះពុំមានមូលហេតុណាមួយជាក់លាក់ទេតែមានកត្តាពាក់ព័ន្ធមួយចំនួនដែលអាចជម្រុញឲ្យកើតជំងឺនេះឡើងក្នុងនោះរួមមាន ភាពខុសប្រក្រតីនៃសកម្មភាពក្រពេញញើស ឬក្រពេញទឹករបស់មនុស្សដែលនៅក្រោមស្បែក ជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងវិបត្តិនៃជំងឺមួយចំនួនទៀតដែលហៅថា Down syndrome សុទ្ធតែជាកត្តាជម្រុញឲ្យកើតផ្កាស្បូននេះឡើង។

ក្រៅពីនោះកត្តាតំណពូជក៏ជាកត្តាពាក់ព័ន្ធនៃជំងឺនេះផងដែរ។ ដោយឡែក ចំពោះអ្នកដែលមានទម្លាប់បរិភោគអាហារប្រៃក៏អាចបង្កើនឱកាសក្នុងការប្រឈមមុខនឹងការកើតមានផ្កាស្បូនដូចគ្នា។ សូមបញ្ជាក់ថា ជំងឺនេះ គឺកើតឡើងក្រោយពីស្បែករបស់យើងមានការរលាកតែមិនសំដៅដល់ការរលាកធ្ងន់ធ្ងរដែលធ្វើឲ្យឡើងដំបៅទឹករងៃនោះទេ គ្រាន់តែជាការរលាកដោយសារអ្វីមួយដែលធ្វើឲ្យស្បែកឡើងក្រហម ដែលបន្ទាប់មកក៏ឲ្យកើតជាជំងឺផ្កាស្បូននេះឡើងតែម្តង ឧទាហរណ៍ដូចជាការរលាកដោយសារកម្តៅថ្ងៃជាដើម។

៣. អ្នកណាខ្លះប្រឈមមុខនឹងការកើតមានផ្កាស្បូននេះ?
ការពិតផ្កាស្បូនអាចកើតមានចំពោះមនុស្សគ្រប់ស្រទាប់វ័យតែម្តង ក៏ប៉ុន្តែគេសង្កេតឃើញថា វាកើតជាពិសេសទៅលើស្ត្រីជាងបុរស និងជាទូទៅ គឺកើតនៅពេលមនុស្សជិតពេញវ័យ ឬក៏នៅដំណាក់កាលពេញវ័យ ដោយវាទាក់ទងទៅនឹងបម្រែបម្រួលអ័រម៉ូន។

ខាងក្រោមនេះជា រូបមន្តធម្មជាតិព្យាបាលជំងឺផ្កាស្បូន
គ្រឿងផ្សំ៖
-ស្រូវសាលី និងទឺកឃ្មុំ


វិធីធ្វើ និងប្រើប្រាស់៖
-លាយចូលគ្នា កូរឱ្យសព្វ
-លាបលើមុខ ទុកចោល 20នាទី

-លាងសំអាតចេញ
-ព្យាយាមធ្វើឱ្យបាន ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍។

-សូមលាងសំអាតមុខជាមួយផលិតផលដែលមានការអនុញ្ញាតិនិងសមស្របទៅនឹងប្រភេទស្បែកយ៉ាងហោច 2ដងក្នុងមួយថ្ងៃនៅមុនពេលគេង និងពេលភ្ញាក់ពីគេង
-ប្រើក្រណាត់ស្អាតជ្រលក់ទឹកក្តៅអ៊ុនៗយកមកគ្របអោយពេញផ្ទៃមុខប្រហែលជា5ទៅ10នាទី

-បន្ថយការប្រើប្រាស់គ្រឿងសំអាងផាត់មុខ តែអ្នកអាចតែងមុខដោយការប្រើក្រែមជំនួយ មួយជាន់មុនរួចសឹមប្រើម្សៅផាត់តាមក្រោយ
-ប្រើក្រែមជំនួយបម្រុងភ្នែកដែលមិនមានផ្សំជាមួយសារធាតុផ្សេងៗដែលអាចធ្វើអោយមានការរលាកត្រង់បរិវេណនោះ ដែលជាហេតុបណ្តាលអោយកើតមុនគួរជ្រើសរើសប្រើគ្រឿងសំអាងដែលមានគុណភាព និងសាកសមចំពោះស្បែកមុខរបស់លោកអ្នកដែលមិនមានផ្សំជាមួយសារធាតុគីមី ទើបមានផលធ្វើអោយស្បែកឃ្លាតឆ្ងាយពីការកើតមុន។

-គួរប្រើផលិតផលដែលជួយសំអាតស្បែកមុខ ក៏ដូចជាជួយភ្ជិតរន្ធខូងដូចជាទឹក Toner ដែលមានជាតិផ្សំដោយ AHA និង BHA
-ញិចយកគ្រាប់មុនចេញពីសាច់អោយត្រឹមត្រូវទៅតាមក្បួនវិធី ព្រោះបើធ្វើខុសក្បួន វានិងកាន់តែធ្វើអោយមុខរបស់លោកអ្នកមានស្លាកស្នាម ការបាញ់កម្ចាត់មុនតាមរយៈកាំរស្មីឡាស៊ែរ វាជាវិធីមួយល្អដែរដែលមិនធ្វើអោយប៉ះពាល់ដល់ស្បែកមុខ ហើយវិធីនេះក៏កំពុងតែពេញនិយមផងដែរព្រោះវាទទួលបាន។

**សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here