រូបមន្តធម្មជាតិព្យាបាលបបូរមាត់ស្ងួត ប្រេះ ឈឺ

1264

ព្យាបាល៖ បបូរមាត់ស្ងួត ប្រេះ ឈឺ

I.វិធីទី១
គ្រឿងផ្សំ៖
-ប្រេងដូង ១ស្លាបព្រាកាហ្វេ
-អំបិលមួយស្លាបព្រាកាហ្វេ


វិធីធ្វើ និងប្រើប្រាស់៖
-លាយប្រេងដូងមួយស្លាបព្រាកាហ្វេ ជាមួយនឹងអំបិលមួយស្លាបព្រាកាហ្វេ កូរឲ្យរលាយចូលគ្នា
-លាបលើបបូរមាត់

-ម៉ាស្សាលើបបូរមាត់ជារង្វង់ដោយប្រើម្រាមដៃឲ្យបាន ១នាទី
-យកក្រណាត់ទន់ៗជូតសម្អាតចេញ។

II.វិធីទី២
គ្រឿងផ្សំ៖
-ប្រេងអូលីវ ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ¾ នៃមួយស្លាបព្រាកាហ្វេ។

វិធីធ្វើ និងប្រើប្រាស់៖
-លាយល្បាយខាងលើចូលគ្នា កូរឱ្យសព្វ
-លាបលើបបូរមាត់
-ម៉ាស្សាលើបបូរមាត់ជារង្វង់ដោយប្រើម្រាមដៃឲ្យបាន ១នាទី

-បងប្អូនអាចរក្សាល្បាយនេះទុកក្នុងក្រឡតូចមួយដែលមានគម្របបិទជិតសម្រាប់ការប្រើប្រាស់លើកក្រោយ។
-ប្រេងដូងអាចលាយជាមួយនឹងប្រេងក្រអូបផ្សេងៗទៀតក៏បានដែរ អ្នកអាចប្រើល្បាយនេះឲ្យបានទៀងទាត់ ឬមុនពេលចូលគេង

-ល្បាយនេះផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ហើយវាជួយការពារបបូរមាត់ក្នុងពេលអាកាសធាតុត្រជាក់។
-បងប្អូនគួរតែបោះបង់ទម្លាប់ដែលលិតបបូរមាត់ ព្រោះវានឹងធ្វើឲ្យបបូរមាត់ប្រេះខ្លាំងតែខ្លាំង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here