រូបមន្តធម្មជាតិពិសេសការពារជំងឺផ្សេងៗចំពោះកូនមាន់ទើបនឹងកើត

599

គ្រឿងផ្សំ៖

– មើម​ខ្ញី ០.៥​គីឡូក្រាម​

– ស្ករត្នោត ០.២​គីឡូក្រាម​

វិធី​ធ្វើ និងប្រើប្រាស់៖

១. យក​មើម​ខ្ញី​ស្រស់​ចិត​ស្តើងៗ រួច​យកមក​ផ្អាប់​ជាមួយ​ស្ករ ទុក​ក្នុង​កែវ​បិទ​ជិត​រយៈពេល​ ១៥​ថ្ងៃ រហូត​ដល់​ខ្ញី​ចេញ​ទឹក

 

២​. ហើយ​យក​ទឹក​ខ្ញី​លាយ​ជាមួយ​ទឹក​ធម្មតា ក្នុង​កម្រិត​ទឹក​ខ្ញី ១​កែវ លាយ​ទឹក​ធម្មតា ១​កែវ​កន្លះ រួច​យក​ទៅ​ផ្អាប់​ទុក​រយៈពេល ​១៥​ថ្ងៃ​ទៀត ទើប​ប្រើ​ការ​បាន

 

៣. វិធីប្រើ យក​ទឹក​ខ្ញី​ដែល​ផ្អាប់ ​១​ស្លាបព្រាបាយ លាយ​ទឹក​ធម្មតា ​១​កំប៉ុង​ទឹកដោះគោឆៅ ហើយ​ឱ្យមាន់​ផឹក​ជាប្រចាំ ៕

 

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here