រូបមន្តធម្មជាតិធ្វើឲ្យស្បែកមុខសភ្លឺទន់រលោង បំបាត់ភាពខ្មៅស្រអាប់

3194

+គ្រឿងផ្សំ
–អំពិលទុំយកតែសាច់ ១ស្លាបព្រាបាយ
–ទឹកក្តៅឧណ្ហៗ​ កន្លះកូនចាន
–ចេកទុំ ១ផ្លែ
–ម្សៅអង្ករ មួយស្លាបព្រាបាយ+វិធីធ្វើ
-ចាក់ទឹកក្តៅកន្លះកូនចាន បន្ទាប់មកដាក់សាច់អំពិលទុំចូល
-ទុកវាចោល ១៥នាទី ហើយយកស្លាបព្រាជ្រុំៗវាអោយទឹកឡើងខាប់ ទៅជាពណ៌ត្នោត ទុកវាមួយអន្លើសិន
-ចេកទុំបកយកសំបកចេញ ហើយកិនចវាអោយម៉ត់-បន្ទាប់មកដួសម្សៅអង្ករមួយស្លាបព្រាបាយ ដាក់ចូលទៅក្នុងចេកដែលកិនរួច
-បន្ទាប់មកទៀតដួសទឹកអំពិលទុំ ១ ស្លាបព្រាបាយដាក់ចូលទៅក្នុងចេក និងម្សៅដែលលាយរួច
-ច្របល់អោយចូលគ្នាសព្វល្អ
+វិធីប្រើប្រាស់៖
-ជាដំបូងលាងសំអាតផ្ទៃមុខរបស់អ្នកអោយស្អាតល្អសិន បន្ទាប់មកជូតវាអោយស្ងួត-យកម៉ាសដែលលាយរួចមកលាបអោយសព្វផ្ទៃមុខ ហើយទុកចោលរហូតទាល់តែស្ងួតល្អ សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ
*អនុវត្តឲ្យបានជារៀងរាល់យប់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here