រូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការរំលាយជាតិខ្លាញ់ និងសម្រកទម្ងន់រហូតដល់ទៅ 10 គីឡូក្រាម ក្នុុងរយៈពេលដ៏ខ្លី!!

2031

មនុស្សភាគច្រើនដែលឡើងទម្ងន់ ឬលើសជាតិខ្លាញ់ ភាគច្រើនចូលចិត្តបរិភោគអាហារច្រើនៗ ដូចនេះដើម្បីសម្រកទម្ងន់ ពួកគេត្រូវកាត់បន្ថយការទទួលទានអាហារ ហេតុដូច្នេះ ថ្ងៃនេះ ខ្ញុំបាទសូមណែនាំនូវ រូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការរំលាយជាតិខ្លាញ់ ហើយអាចសម្រកទម្ងន់រហូតដល់ទៅ 10 គីឡូក្រាម ក្នុងរយៈពេលដ៏ខ្លី!!

ស្តាប់ទៅមិនគួរឱ្យជឿនោះទេ ប៉ុន្តែនៅពេលដែលអ្នកឃើញគ្រឿងផ្សំនៃភេសជ្ជៈនេះរួច ធានាថាអ្នកនឹងមានជំនឿចិត្ត ត្រឡប់មករាងស្វែលវិញមិនខាន!

រូបមន្ត

*អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត*

By Eang Sophalleth  (www.eangsophalleth.com)

Facebook.com/SOPHALLETH

ធាតុផ្សំ៖ ប្រទាលកន្ទុយក្រពើ  ក្រូចឆ្មារ (ក្រូចឆ្មារខែ្មរក៏បាន ក្រូចឆ្មារពណ៌លឿងក៏បាន) ខ្ញី​ និងទឹកឃ្មុំ។

តើអ្នកដឹងទេថា ធាតុផ្សំនីមួយៗសុទ្ធតែល្អសម្រាប់ដំណើរការរំលាយខ្លាញ់ក្នុងរាងកាយរបស់អ្នក។ តោះមកមើលបន្តិចសិនមើល ថាវាមានគុណប្រយោជន៍យ៉ាងដូចម្តេចខ្លះ?

ប្រទាលកន្ទុយក្រពើ  ៖ មានផ្ទុកទៅដោយវីតាមីនច្រើនជាង 75 ប្រភេទ ដែលអាចជួយក្នុងការសម្រកទម្ងន់ និងសារធាតុរ៉ែផ្សេងៗជាច្រើនដែលមានជីវជាតិខ្ពស់សម្រាប់សារពាង្គការ។​ ក្រៅពីនេះ វាសំបូរទៅដោយ អាស៊ីដអាមីណូ និងអាស៊ីតខ្លាញ់ផងដែរ ដែលជា សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនអត្រាការរំលាយអាហារ ការសម្រកទម្ងន់ និងជួយកម្ចាត់ជាតិពុលក្នុងខ្លួនរបស់អ្នកទៀតផង។

ក្រូចឆ្មារ (ក្រូចឆ្មារខែ្មរក៏បាន ក្រូចឆ្មារពណ៌លឿងក៏បាន) ៖ មានផ្ទុកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយកម្ចាត់ ជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អ។

ខ្ញី៖ ជួយបង្កើនការរំលាយអាហារ  សម្រកជាតិខ្លាញ់ ជួយរំលាយអាហារ និងសុខភាពក្រពះរបស់អ្នក។

ទឹកឃ្មុំ៖ ជាល្បាយដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងបង្កើនថាមពលដល់រាងកាយភ្លាម។

 

ឥឡូវ មកសិក្សាពីវិធីធ្វើភេសជ្ជៈសម្រកទម្ងន់នេះទាំងអស់គ្នា៖

វិធីធ្វើ៖

  • ប្រទាលកន្ទុយក្រពើហាន់ជាចំណិតល្អិតៗ 2-3​ ស្លាបព្រាបាយ
  • ក្រូចឆ្មារ 1 ស្លាបព្រាបាយ
  • ម្សៅខ្ញី ឬហាន់ខ្ញីជាចំណិតល្អិតៗ 1 ស្លាបព្រា​កាហ្វេ
  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ
  • លាយគ្រឿងផ្សំខាងលើជាមួយទឹកមួយកែវ ហើយកូរឱ្យសព្វ។

វិធីប្រើប្រាស់៖

  • ផឹករៀងរាល់ព្រឹក ពោះទទេ មុនបរិភោគអាហារពេលព្រឹក។

ចំណាំ៖

  • ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស អ្នកគួរតែយកចិត្តទុកដាក់លើរបបអាហារ ពិសេសផឹកទឹកឱ្យបានច្រើន។​

កំណត់ចំណាំ/ Remark

  • សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices
  • ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.

☞☞ សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត/ Please reserve the original text for any sharing.

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here