រូបមន្តធម្មជាតិជួយជំរុញឱ្យឆាប់យមានកូន

1079

ប្រសិនបើអ្នកពិបាកមានកូន ការផ្លាស់ប្តូររបៀបរស់នៅ និងឱសថផ្សំនៅផ្ទះមានប្រយោជន៍មួយចំនួនអាចជួយបង្កើនឱកាសមានកូនបាន។

Image may contain: one or more people

ព្យាបាល៖ ជួយបង្កើនឱកាសមានកូន
ផ្លែឈើ៖ ផ្លែទទឹម

Image may contain: plant, outdoor and food

ផ្លែទទឹមជួយជំរុញលទ្ធភាពបង្កកំណើតចំពោះស្ត្រី ដោយបង្កើនលំហូរឈាមទៅស្បូន និងជួយឱ្យស្រទាប់ស្បូនក្រាស់ល្អ។ ទទឹមក៏ជួយឱ្យទារកលូតលាស់ល្អផងដែរ។ ក្រៅពីនេះ ទទឹមជួយបង្កើនគុណភាពមេជីវិតចំពោះបុរសៗដូចគ្នា។

Image may contain: foodវិធីធ្វើ និងប្រើប្រាស់៖
-ហាលទទឹមឱ្យស្ងួយត
-កិនគ្រាប់ទទឹម និងសំបកទទឹម ឱ្យទៅជាម្សៅ

Image may contain: food
-លាយក្នុងបរិមាណស្មើគ្នា រក្សាទុកក្នុងកូនដបដែលមានមាត់តូច
-លាយម្សៅនេះ ១/២ ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗមួយកែវ (២៥០ មិល្លីលីត្រ) ផឹក ២ ដងក្នុងមួយថ្ងៃ ផឹកពេលមុនបាយព្រឹក និងបាយថ្ងៃ (ផ្សំម្តងផឹកម្តង ដូច្នេះ បើផឹក ២ ដង គឺត្រូវផ្សំពីរដង)។ ផឹកឱ្យបានច្រើនសប្តាហ៍ដើម្បីជំរុញលទ្ធភាពមានកូន។ ដូច្នេះ ត្រូវហាលគ្រាប់ទទឹម និងសំបកទទឹមឱ្យច្រើន។ ផឹកបន្ថែមទឹកផ្លែទទឹមស្រស់ ១ កែវ (២៥០ មិល្លីលីត្រ) រាល់ថ្ងៃផង។

Image may contain: drink and indoor
**អត្ថប្រយោជន៍នៃផ្លែទទឹមមានដូចជា៖**
១. សំបកឈើ សំបកផ្លែ និងស្លឹករបស់វា ត្រូវបានគេប្រើសម្រាប់ ធ្វើឲ្យការឈឺក្រពះ ជំងឺរាគ និងបញ្ហាប្រព័ន្ធ រំលាយអាហារដទៃទៀត មានភាពធូរស្រាលបាន។ ការផឹកទឹកតែ ដែលឆុងពីសំបកឈើ និងស្លឹករបស់ផ្លែទទឹម អាចធ្វើឲ្យរោគសញ្ញារបស់ប្រព័ន្ធរំលាយអាហាររបស់អ្នកជាបាត់ទៅវិញ។

Image may contain: food

ជាការពិត មានមនុស្សមួយចំនួន បាននិយាយថា ផ្លែទទឹមអាចត្រូវបានគេប្រើសម្រាប់ព្យាបាល ជំងឺរាគមួល និង ជំងឺអាសន្នរោគបានផងដែរ។ តែ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមាន ជំងឺរាករ៉ាំរ៉ៃ ឬក៏បញ្ហាប្រព័ន្ធរំលាយអាហារដទៃទៀត ក្នុងសភាព ធ្ងន់ធ្ងរណាមួយនោះ អ្នកគួរតែស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រឲ្យបានភ្លាមៗ មុនពេលអ្នកធ្វើការទទួលទានវា ឬ ទទួលយកជម្រើសនៃការព្យាបាលផ្សេងទៀត ។

Image may contain: plant, fruit, outdoor and food

២-ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូង
ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលត្រូវបានគេជឿថា វាបណ្តាលមកពីការឡើងក្រាស់នៃសសៃអាទែ ដែលវាអាច កើតឡើង ដោយសារតែការកើនឡើងនូវជាតិកូឡេស្តេរ៉ូល។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការផឹកទឹក ផ្លែទទឹម និងបរិភោគផ្លែឈើនេះ គឺមានអត្ថប្រយោជន៍ក្នុងការបន្ថយនូវកម្រិតនៃកូឡេស្តេរ៉ូល អាក្រក់ដែលមាន នៅក្នុងខ្លួនប្រាណអ្នក។ លើសពីនេះទៅទៀត វាក៏ជាអ្នកជួយធ្វើឲ្យឈាមមានសភាពស្តើង បានផងដែរ ដូច្នេះ វាអាចការពារអ្នកបាន ពីការកើតមាននូវកំណកឈាម។

Image may contain: food

****សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here