រូបមន្តធម្មជាតិងាយៗមួយបែបទៀតជួយសម្អាតជាតិពុលពីក្នុងសួត

781

រូបមន្តងាយមួយបែបទៀតក្នុងការលាងសម្អាតជាតិពុលពីក្នុងសួតតាមបែបធម្មជាតិងាយរកគ្រឿងផ្សំ ងាយធ្វើ!

សួត គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយ ព្រោះវាមានតួនាទីច្រោះខ្យល់ដែលយើងដកដង្ហើម មុននឹងបញ្ចូនបន្តទៅផ្នែកផ្សេងៗ។ ប៉ុន្តែសួតក៏ងាយនឹងរងគ្រោះដែរ ប្រសិនបើអញនកស្រូបយកខ្យលពុលច្រើនពេក។ ជំងឺសួតត្រូវបាន គេចាត់ទុកជាជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតនៅលើពិភពលោក ដែលអាចគំរាមកំហែងដល់អាយុជីវិត។

ខាងក្រោមនេះជារូបមន្តធម្មជាតិលាងជាតិពុលចេញពីសួត
ព្យាបាល៖ លាងជាតិពុលចេញពីសួត


រុក្ខជាតិ៖ ខ្ញី


ខ្ញី មានប្រសិទ្ធភាពអាចជួយកម្ចាត់សមាសធាតុគីមីមួយចំនួន ដែលជួយពង្រឹងឲ្យសួតមានសុខភាពល្អ។ ខ្ញីអាចជួយលុបបំបាត់នូវឧស្ម័នពុលចេញពីរាងកាយ មុននឹងវាទៅបំផ្លាញសួត លើសពីនេះ ខ្ញី ក៏អាចជួយព្យាបាលជំងឺមហារីកសួតផងដែរ។


វិធីធ្វើ និងប្រើប្រាស់៖
-ហាត់ខ្ញី ២ ទៅ៣ចំណិត ដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ រួចទុកឱ្យត្រជាក់បន្តិច សឹមទទួលទានទាំងអស់។
-គួរទទួលទានឲ្យបាន ២ ទៅ៣កែវ ក្នុងមួយថ្ងៃ ក្រោយពេលបាយរួចកន្លះម៉ោង។


ក្រៅពីនេះ ដើម្បីសុខភាពសួតលោកអ្នក ក្រៅពីទទួលទានទឹកនេះ អ្នកគួរធ្វើលំហាត់ប្រាណ ឈប់ជក់បារី និងឈប់ទៅតំបន់ដែលសម្បូរជាតិពុល។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here