រូបមន្តតែស្លឹកប័រ អត្ថប្រយោជន៍អ្នកមើលរំលង ចំពោះសុខភាព

902

នេះគឺជារូបមន្តធ្វើតែស្លឹកប័រ ដែលផ្តល់ប្រយោជន៍យ៉ាងក្រៃលែងចំពោះសុខភាព។


គ្រឿងផ្សំ
-ស្លឹកប័រស្រស់ 3-4សន្លឹក និងទឹកចំណុះ 1លីត្រ។

វិធីធ្វើ និងប្រើប្រាស់៖
-ដាំទឹកឱ្យពុះ ហើយដាក់ស្លឹកប័រចូល
-ស្ងោររយៈពេល 5នាទី និងដាក់ចុះពីចង្ក្រាន

-រង់ចាំរយៈពេល 15នាទីឱ្យត្រជាក់ជាការស្រេច
-ពិសាភេសជ្ជៈនេះ 1ពែងក្នុងមួយថ្ងៃ នោះអ្នកនឹងឃើញលទ្ធផលបានឆាប់រហ័សបំផុត។

ប្រសិទ្ធភាពតែស្លឹកប័រ៖
ព្យាបាលឈឺក្រពះ សម្អាតតម្រងនោម កម្ចាត់ក្រួសក្នុងតម្រងនោម ព្យាបាលជំងឺលើសឈាម
កម្ចាត់ជាតិកូឡេស្តេរ៉ុលក្នុងខ្លួន ព្យាបាលជំងឺទឹកនោមផ្អែម ព្យាបាលក្អក និងផ្តាសាយ ជួយបំបាត់អាការៈឈឺក្បាល បំបាត់អាការៈចង់ក្អួត និងក្អួតចង្អោរ ព្យាបាលជំងឺចាក់ច្រាស ព្យាបាលជំងឺទល់លាមក សម្រួលដល់សរសៃប្រសាទ បំបាត់អាការៈឈឺធ្មេញ កម្ចាត់ព្រូន អៀនក្នុងពោះវៀន និងជួយឱ្យមករដូវទៀង បំបាត់អាការៈឈឺចាប់ពេលមករដូវ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯនេះគឺជាអត្ថប្រយោជន៍ផ្លែប័រ

ផ្លែប័រ ឬផ្លែអាវូកាដូ គឺជាប្រភេទរុក្ខជាតិ​ម្យ៉ាង មានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលមានផ្ទុកនូវសារធាតុជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា សារធាតុទង់ដែង ដែក ប៉ូតាស្បូម ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារធាតុជាច្រើនផ្សេងទៀត។ ផ្លែប័រ ជារុក្ខជាតិហូបផ្លែដ៏មានឱជារសឆ្ងាញ់ពិសា និងជាឱសថសំរាប់ព្យាបាលជំងឺ យ៉ាងពូកែស័ក្តិសិទ្ធិថែមទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែប័រដែលល្អចំពោះសុខភាព។

អត្ថប្រយោជន៍​នៃផ្លែប័រដូចជា៖

-ជួយឲ្យខួរក្បាល​មានសុខ​ភាពល្អ

-ជួយដល់ចលនា​បេះដូង

-សម្បូរវីតា​មីនហ្វូលិច​អាស៊ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ

-សម្រួល​ដល់សម្ពាធ​ឈាម
-បង្ការ​ការ​ឡើង​ជាតិស្ករ​ក្នុង​ឈាម
-ប្រឆាំង​នឹងការ​រលាក​ផ្សេងៗ មាន​សារធាតុ​ធ្វើឲ្យស្បែក​ស្អាតវ័យ​ក្មេង

-សម្រូល​ដល់ការ​រំលាយអាហារ
-ធ្វើឲ្យសក់លូតលាស់បានល្អ និងបង្ការជំងឺ​មហារីក។

ដូច្នេះ អ្នកគួរទទួលទានផ្លែប័រយ៉ាងហោចណាស់ ១ផ្លែក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ រឹងមាំ។​

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here