ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រូបមន្តកម្ចាត់អាចម៌រុយលើមុខ បកស្បែកមុខឱ្យសបានឆាប់រហ័សទាន់ចិត្ត

07-Sep-2018 03:43 PM

រូបភាព


ដោយ: Uddam

អាចម៌រុយ ជាសត្រូវធម្មជាតិរបស់មិត្តនារីៗ។ បើទោះបីជាមានវិធីផ្សេងៗជាច្រើន តែវាថ្លៃ ហើយមិនមែនសុទ្ធតែប្រើរួចបានជោគជ័យដូចបំណងទាំងអស់ទេ។

ស្លឹកម្លូ ជាឱសថបុរាណមានសមត្ថភាពអស្ចារ្យអាចកម្ចាត់អាចម៌រុយបានយ៉ាងពូកែ។ សំខាន់វាត្រូវនឹងស្បែកគ្រប់ប្រភេទ។

*គ្រឿងផ្សំ
ស្លឹកម្លូ 5-10សន្លឹក
ទឹក 300មីលីលីត្រ

សម្ភារជំនួយ៖ ម៉ាស៊ីនក្រឡុក ឬត្បាល់ ឆ្នាំង ចាន…


*ការណែនាំ
-គួរជ្រើសរើសប្រភេទស្លឹកម្លូខ្ចី កុំឱ្យចាស់ពេក ចៀសវាងស្លឹកលឿង លាងសម្អាតវានឹងទឹក ឬដាក់ត្រាំទឹកអំបិលដើម្បីកម្ចាត់ដីចេញពីស្លឹកឱ្យអស់ បន្ទាប់មកហាលវាឱ្យស្ងួត

-ដាក់ស្លឹកម្លូដាំក្នុងទឹក 300មីលីលីត្រឱ្យពុះ និងរម្ងាស់វារយៈពេល 15នាទី
-រង់ចាំឱ្យត្រជាក់ ស្រង់ស្លឹកម្លូចេញដាក់ក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់រយៈពេល 30វិនាទី

-ចាក់វាទៅក្នុងក្រឡកែវមួយគ្របឱ្យជិត រួចរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើ។

*វិធីប្រើ

-លាងសម្អាតផ្ទៃមុខនឹងទឹកក្តៅអ៊ុនៗ និងហ្វូមដើម្បីឱ្យស្បែករលោង និងបើករន្ធញើស
-លាបក្រែមខាងលើពេញស្បែកមុខ និងម៉ាស្សាថ្នមៗរយៈពេល 3-5នាទីដើម្បីស្រូបយកសារធាតុចិញ្ចឹមចូលពេញស្បែក និងសម្រួលដល់ចរាចរណ៍ឈាម


-រង់ចាំ 20នាទីរហូតដល់ស្ងួត ហើយលាងសម្អាតនឹងទឹកស្អាត។ ចុងក្រោយ យកដុំទឹកកកខ្ចប់ក្នុងកន្សែង ហើយជូតស្បែកមុខអ្នកថ្នមៗម្តងទៀតដើម្បីបិទរន្ធញើសវិញ
អនុវត្តវិធីនេះ 2-3ដងក្នុងមួយសប្តាហ៍ ស្បែកមុខអ្នកនឹងសភ្លឺថ្លាម៉ត់រលោង៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត