រូបមន្តកម្ចាត់ក្លិនមាត់ ធុំស្អុយមាត់

17146

ព្យាបាល៖ កម្ចាត់ក្លិនមាត់ ធុំស្អុយមាត់

គ្រឿងផ្សំ៖
-សម្បកក្រូចថ្លុង
-ទឹកក្តៅអ៊ុនៗ ១កែវលាយទឹកអំបិល ១ស្លាបព្រាកាហ្វេ

វិធីធ្វើ ៖
-លាងសម្បកក្រូចថ្លុងឱ្យស្អាត

-ដាក់ត្រាំក្នុងចានទឹកអំបិលរយៈពេលប្រហែល ៣នាទី បន្ទាប់មកលាងទឹកសម្អាតម្តងទៀត


-ពេលសម្បកក្រូចស្ងួត ប្រើកាំបិតហាន់ជាដុំតូចៗ

វិធីប្រើប្រាស់៖
-ខ្ពុរមាត់ជាមួយទឹកក្តៅអ៊ុនៗរយៈពេល ១នាទីដើម្បីកម្ចាត់រាល់បាក់តេរី កាកសំណល់អាហារក្នុងមាត់
-ទំពារសម្បកក្រូចថ្លុងដែលហាន់រួច

-ទំពារយឺតៗរយៈពេលពី ១-៣នាទី ដូចនេះ សម្បកក្រូចនឹងរលាយចូលទៅក្នុងទឹកមាត់បានល្អ
-ខ្ជាក់សម្បកក្រូចចោល យកថ្នាំដុសធ្មេញៗដូចតាមធម្មតា
-ចុងក្រោយប្រើទឹកអំបិលលាងសម្អាតមាត់របស់អ្នកជាថ្មីម្តងទៀត។

វិធីមួយទៀត អ្នកអាចស្ងោរសម្បកក្រូចថ្លុងជាមួយអំបិល ទុកសម្រាប់ខ្ពុរមាត់ឱ្យបាន ២ដងក្នុង១ថ្ងៃជារៀងរាល់ព្រឹក និងល្ងាចដើម្បីបំបាត់ក្លិនមាត់។

*វិធីធ្វើ និងប្រើប្រាស់៖
ចាក់ទឹក ២លីត្រ និងសម្បកក្រូច ១ផ្លែ អំបិល ២ស្លាបព្រាបាយក្នុងឆ្នាំង
ដាក់ដាំរហូតដល់ពុះ រម្ងាស់រយៈពេល ៣នាទី ទុកវាឱ្យត្រជាក់ ហើយចាក់ចូលក្នុងកំសៀវរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើ។

អ្នកមិនគួរទទួលទានអាហារមានក្លិនច្រើនពេកដូចជា ខ្ទឹមស អាហារសមុទ្រ ស្រា ស្រាវបៀ បារី អាហារផ្អែម ភេសជ្ជៈ ផលិតផលអាហារដាក់ពណ៌…ដើម្បីការពារសុខភាពធ្មេញឱ្យមានសុខភាពល្អ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here