រូបមន្ដធម្មជាតិព្យាបាលរោគភ្លឺ-ស្រែង

5067

ជំងឺ ភ្លឺ​  គឺជា​ជំងឺ​សើស្បែក​មួយប្រភេទ ​បង្កឡើង​ដោយ​មេរោគផ្សិត ដែល​មានលក្ខណៈ​ដូចជា​មេដំបែ ឬ​ហៅ​ជាភាសាបារាំង​ថា ឡឺវៀ។ ពពួក​មេរោគផ្សិត​នេះមាន​នៅគ្រប់​ទីកន្លែង នៅ​ក្នុងបរិស្ថាន​​រស់នៅ។ តែ ភ្លឺ មិនមែន​ជាជំងឺ​កាចសាហាវ​នោះទេ។ ជំងឺ ភ្លឺ កើត​ឡើង​ដោយសារ​ការធ្វើ​អនាម័យ​ខ្លួនប្រាណ​មិនបាន​ត្រឹមត្រូវ ដែល​មេរោគផ្សិត​ងាយនឹង​រាតត្បាត​បាន។ ភ្លឺ​ កើតមានចំពោះ​មនុស្ស​គ្រប់វ័យ និង​គ្រប់ជាតិសាសន៍​ទាំងអស់។ មនុស្សម្នាក់​ស្ទើរតែ​មិនអាច​រំលង​ជំងឺនេះទេ ប៉ុន្ដែ​អាចព្យាបាល​ឲ្យ​ជាសះស្បើយ។ ភ្លឺ ច្រើន​ប្រទះឃើញ​នៅកន្លែងណា​ដែលមាន​ក្រពេញ​បញ្ចេញ​ជាតិខ្លាញ់​ច្រើន ដូចជា ​នៅលើ​ផ្ទៃមុខ ក ទ្រូង ខ្នង​ជាដើម។ ប៉ុន្ដែ​វាក៏អាចកើត​មាននៅ​គ្រប់ទី​កន្លែង​ផងដែរ។ យើងអាច​សម្គាល់​ជំងឺនេះ​បានដោយ​មានស្នាម​ពណ៌ស និង​មានក្រមរស្ដើងៗ​នៅលើស្បែក ហើយ​មានអាការៈរមាស់​នៅពេល​បែកញើស។

ចំណែកជំងឺ​ស្រែង ច្រើន​កើត​នៅ​ត្រង់​កន្លែង​គន្លាក់ ដែល​ស្បែក​ផ្អឹប​ចូលគ្នា ហើយ​ងាយ​នឹង​សើម ដូចជានៅ​ចង្វែកគូថ ក្រ​លៀន ក្លៀក ឬ​ក្បែរ​ប្រដាប់ភេទ​។ ចំពោះ​មនុស្ស​ស្រី​វិញ គេ​ឃើញ​កើតមាននៅ​ខាងក្រោម​សុដន់​ផងដែរ​។​ ស្រែងធ្វើឲ្យឱ្យអ្នក​រមាស់ ហើយ​ឡើង​កន្ទួល​រាបៗ នៅលើ​ស្បែក ហើយ​បើ​ទុក​យូរ ដោយ​មិន​បាន​ព្យាបាល វា​នឹង​ឡើង​ក្តាំង ក្រហម ឈឹផ្សារ​ក្រហាយ ហើយ​រាលដាល​បន្តទៀត​។ យ៉ាងណាមិញ បើ​អ្នក​ចេះ​តែ​អេះ ដោយ​មិន​បាន​គិត វា​អាច​ក្លាយ ឬ​ឆ្លង​មេរោគ តាមរយៈ​ក្រចកដៃ​ថែមទៀត​ផង​។​

ខាងក្រោមជារូបមន្តធម្មជាតិព្យាបាលរោគភ្លឺ នឹងស្រែង៖

ព្យាបាល៖ ភ្លឺ-ស្រែង
I. វិធីទី១

ប្រភេទរុក្ខជាតិ៖ ស្លឹកដង្ហិតខ្មោច និងខ្ទឹមស


វិធីធ្វើ៖

– យកស្លឹកដង្ហិតខ្មោច 7សន្លឹក ខ្ទឹមស3កំពិស អំបិល 3ដុំ បុកបញ្ចូលគ្នាឱ្យល្អិត ឬម៉ដ្ឋ ។
វិធីប្រើប្រាស់៖
– លាបលើបរិវេណភ្លឺ-ស្រែងនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ។

II. វិធីទី២
ប្រភេទរុក្ខជាតិ៖ ស្លឹកម្រះព្រៅ


វិធីធ្វើ៖
– យកស្លឹកម្រះព្រៅស្រស់ប្រមាណ 20-30សន្លឹក លាងទឹកឱ្យស្អាត
– បុកវាឱ្យល្អិត ឬម៉ដ្ឋ។


វិធីប្រើប្រាស់៖
– លាបលើបរិវេណមានភ្លឺ-ស្រែងឱ្យសព្វ នៅពេលព្រឹក ថ្ងៃត្រង់ ល្ងាច និងមុនចូលដេក ។


III. វិធីទី៣
ប្រភេទរុក្ខជាតិ៖ ផ្កាត្រកួន


វិធីធ្វើ៖
– យកផ្កាត្រកួនដែលមិនទាន់រីក ចំនួន10ទងមកលាងទឹកឱ្យស្អាត
– បុកឱ្យល្អិតៗ ឬម៉ដ្ឋ។


វិធីប្រើប្រាស់៖
– លាបនៅបរិវេណមានភ្លឺ-ស្រែង នៅពេលព្រឹក ថ្ងៃត្រង់ ល្ងាច និងមុនចូលគេង។
ធ្វើដូចនេះរហូត អ្នកនឹងសង្កេតឃើញថា ភ្លឺ និងស្រែងត្រូវបានបាត់ឈប់ឃើញកើតទៀត ទើបយើងផ្អាកប្រើឱសថនេះ។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here