រុក្ខជាតិរស់បានយូរឆ្នាំ កបជំងឺបានច្រើនណាស់!

2778

រុក្ខឱសថ៖ ប្រទាលពស់ក្រាយ

លក្ខណៈរុក្ខជាតិៈ រុក្ខជាតិរស់បានយូរឆ្នាំ
ស្លឹកៈ ស្លឹករឹង ស្រួចវែង មានទទឹង ២,៥ ទៅ ៨សម ប្រវែងពី ៣០ទៅ១២០ សម ពណ៌ពពាល សបៃតងចាស់។
ផ្កាៈ ដុះចេញពីបណ្តូលដើម កំពស់ ៣០ទៅ៨០សម ពណ៌សលាយបៃតងខ្ចី ក្នុងផ្កាមួយទងមានច្រើនថ្នាក់ ក្នុង
មួយថ្នាក់មានពី ៣ទៅ៨ផ្កា។

ផ្លែៈ រាងមូល។
កន្លែងដាំដុះ៖ ច្រើនដុះខ្លួនឯង និងគេដាំជាលំអ។
ផ្នែកប្រើប្រាស់ៈ ប្រើស្លឹក មើម ប្រើស្រស់ ឬហាលស្ងួត។

រសជាតិៈ ជូរតិច ត្រជាក់ បន្ថយកំដៅ បំពោកដំបៅអោយសាច់ដុះ។
ការព្យាបាល
– ស្លឹកៈ ផ្កាសាយ ក្អក រលាកទងសួត បូសពិស ក្អែបខាំ ពស់ចឹក។

-ឫសៈ សំរាប់ព្យាបាលឈឺសន្លាក់ ស្ពឹកដៃជើង។
របៀប និងកំរិតប្រើៈ លាងទឹកអោយស្ងួត ហាលក្រៀម ហាន់ល្អិត ស្ងោរផឹកពី 15-30g ក្នុង១ថ្ងៃ ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here