រាំងសាប និងជំនឿខ្មែរ..! ខ្មែរយើងជឿថាការដាំដើមរាំងសាបនៅតាមជណ្តើរដោយសារមានហេតុផលដូចខាងក្រោមនេះ….!!

1065

ដើមរាំងសាបជាប្រភេទឈើមួយប្រភេទដែលចាស់បុរាណមានជំនឿយ៉ាងមុតមាំតាំងពីយូលង់ណាស់មកហើយ ពួកគាត់តែងតែយកមកដាំតាមរបងផ្ទះនិងជាប់ជណ្តើរដែលពួកគាត់មានជំនឿថាដើមនេះអាចកំចាត់ខ្មោចព្រាយបិសាចឬអំពើតាមផ្លូវងងឹតផ្សេងៗបានយ៉ាងពូកែស័ក្កសិទ្ធិ។

លើលពីនេះទៅទៀត ដើមឈើនេះ អាចបន្សាបជាតិស្រវឹងបានយ៉ាងពូកែ ដោយគ្រាន់តែយកសំបកឬគ្រាប់រាំងសាបមកបៀមក្នុងមាត់ឬទំពៀរស្លឹកស្រស់មួយសន្លឹលលេបចូលក្នុងពោះមុនពេលពិសារជាតិស្រវឹង។អ្នកដែលធ្លាប់សាកបានប្រាប់ថា ពិតជាអាចបន្សាបជាតិស្រវឹងបានមែន។

អ្នកខ្លះទៀតក៏បានយកបបញ្ញើរក្អែកដើមរាំងសាបមកឆ្លាក់ធ្វើរូបព្រះដើម្បី​ បន្សាបអំពើខ្មោចព្រាយ​ ធ្មប់​ ពិតជាពិសេសសម្រាប់កុំអោយគេផ្ចាញ់ផ្ចាលតាមផ្លូវងងឹត។

រាំងសាប មានផ្កាកញ្ចុំពណ៌ស ហើយមានក្លិនក្រអូបស្រដៀងតែស្រាលជាងផ្កាចំប៉ា។
បើគេទំពាស្លឹកវាតែកន្លះសន្លឹកហើយលេបទឹកវាជាមួយទឹកមាត់គឺគេនឹងផឹកស្រាមិនងាយស្រវឹងឡើយហើយគេជឿទៀតថា ដើមនេះនាំឲ្យវិជ្ជាមន្តអាគមផ្សេងៗខាងផ្លូវងងឹត ដែលយើងមើលមិនឃើញ ធ្វើឲ្យសាបរលាបអស់ទៅបាន នៅពេលដែលមកប៉ះឬក្បែរដើមនេះ។

ហេតុនេះហើយគេតែងដាំដើមរាំងសាបនៅជាប់ច្រករបងផ្លូវចូលផ្ទះ ឬ ជាប់នឹងជណ្តើរឡើងផ្ទះតែម្តងក្នុងគោលបំណងបន្សាប(ធ្វើឲ្យសាប)នូវអំពើមន្តអាគមឬអាបធ្មប់ផ្សេ្ងងៗ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here