រមៀត មានប្រយោជន៍ជាឱសថដ៏មហាសាល ព្យាបាលជំងឺមហារីក ដំបៅក្រពះ ឈឺក្រពះរ៉ាំរៃ ជួយបំបាត់ឆ្អឹងពុក ជំនួយថ្លើម រក្សាសម្រស់ឲ្យក្មេងជាងវ័យ

4102

-រមៀត ព្យាបាលជំងឺដំបៅក្រពះ និងជួយបំបាត់ឆ្អឹងពុក
-រមៀត ឬល្មៀត ជារុក្ខជាតិដែលគេស្គាល់ជាទូទៅ វាមានសារធាតុ ខឺរឃ្យូមីន ដែលអាចទប់ទល់នឹងរ៉ាឌីកាល់សេរី និងការរលាក ព្រមទាំងកាត់បន្ថយជំងឺអាល់ហ្សៃមើរ (ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់)


-រមៀត អាចការពារថ្លើម មិនអោយសារធាតុពុលបំផ្លាញបាន និងមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរី ទប់ស្កាត់មហារីក ព្រមទាំងព្យាបាល ជំងឺដំបៅក្រពះទៀតផង។ មានគុណសម្បត្តិពិសេសក្នុងការទប់ស្កាត់ និងការពាររោគរលាកឆ្អឹងសន្លាក់ ជួយបំបាត់ឆ្អឹងពុក ជួយការពារអាការៈរលាក ក្លាយពង ឬការហើមកើតចេញពីរោគផ្សេងៗ ដូចជា រោគហឺត រលាកពោះវៀន និងរោគឆ្អឹង។


-ម៉ាសរមៀត ជួយអោយស្បែកមុខ ភ្លឺរលោង និង បំបាត់ស្នាម វាគឺជាប្រភេទគ្រឿងផ្សំម៉្យាងដែលប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍និយមចូលចិត្តប្រើ សំរាប់មុខម្ហូបមួយចំនួន ហើយប្រើសំរាប់ថែរក្សាសម្រស់ និងស្បែកឲ្យក្មេងជាងវ័យ។


-ព្យាបាលឈឺក្រពះរ៉ាំរៃ យកម្សៅរមៀត និងម្សៅផ្លែចេកខ្ចី យកមួយមុខ ១ស្លាបព្រាកាហ្វេលាយចូលគ្នាជាមួយទឹកក្តៅមួយកែវ ហូបមួយថ្ងៃ២ដង ហូបមួយអាទិត្យនោះបងប្អូននឹងបានធូរស្បើយ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថបទពិសេសបន្ថែម៖វិធីព្យាបាលជំងឺរលាកក្រពះរ៉ាំរៃតាមបែបធម្មជាតិ
#រមៀត

កាលខ្ញុំរលាកក្រពះ ខ្ញុំអោយភរិយាខ្ញុំបុកក្បាលរមៀត ហើយពួតយកទឹក ចម្រាញ់យកតែទឹកវា។ ផលប្រយោជន៍ខ្លាំងចម្បងគឺៈ រោគរលាកក្រះ មហារីកផ្សេងៗ មិនអាចកើតមាន ជាពិសេស សំរាប់បុរសចំពោះមហារីកក្រពេញប្រូស្តាត ។
សំរាប់ស្រ្តី លេខមួយ គឺស្បែកស្អាត និងគ្មានកោសិការមហារីកមកនៅក្បែរ ។
*តម្រូវការរួមមានៈ
– ក្បាលរមៀត ៥គីឡូ (មិនមែនដៃរមៀត)
– ត្បាល់បុក
– កូនកាំបិត
– ស្រោមដៃ

– សំបកដបទឹកសុទ្ធ
ចំណាំៈ ត្រូវប្រាកដថាជារមៀតធម្មជាតិសុទ្ធ ហាមទិញរមៀតនាំចូលពីប្រទេសជិតខាង ពីព្រោះអាចប្រើថ្នាំគីមីហួសកម្រិត ។ ចូរទិញរមៀតកសិករខ្មែរយើង ។
*របៀបធ្វើៈ
១) ចិតសំបកក្បាលរមៀតអោយស្អាត


២) លាងទឹកអោយស្អាត


៣) ចិតចំណិតតូចៗ ហើយបុកអោយម៉ដ្ឋ (ហាម
លាយទឹក)

៤) ពួតយកទឹក


៥) ចំរោះយកកាកចេញ ហើយច្រកទឹកវាក្នុងដបទឹកសុទ្ធ

*របៀបទទួលទានៈ
– មួយថ្ងៃ មួយដង ពេលព្រឹក ពិសាមុនបាយ


– ក្រឡុកទឹករមៀតបន្តិចមុនពេលចាក់ពិសា ពីព្រោះកំណកម្សៅរមៀតនៅខាងបាតដបជាឱសថពិសេស


– ចាក់ចូលកែវ លាយអំបិលបន្តិច


(ហាមលាយស្ករ) កូរឲ្យសព្វហើយពិសា។
ចំណាំៈ
១) ពេលពិសាហើយ ហាមហូបទឹក
២) ត្រូវពិសាមុនអាហារពេលព្រឹក ៣០នាទី ១ថ្ងៃតែ១ពែងនេះទេ ហូបរយៈពេល១អាទិត្យ។
*ការរក្សាទុកៈ
១) ដាក់នៅកន្លែងដែលមិនត្រូវពន្លឺ និងកំដៅថ្ងៃអាចឲ្យវាខូចគុណភាព
២) ដាក់អោយឆ្ងាយពីដៃក្មេង
អាការៈក្រោយពេលទទួលទានៈ
– ចង់ក្អួត តែត្រូវព្យាយាមកុំឲ្យក្អួត
– ភ្នែករាងលឿងបន្តិច តែមិនជាបញ្ហាចោទ
– នោមរាងលឿងបន្តិច វាជារឿងធម្មតា។

ប្រភពពីលោក៖ ហ៊ុល សេដ្ឋា

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here