របៀប​ដាំ​ល្ហុង​នៅក្នុង​ផើង​ឱ្យដើមតឿ ​និងឆាប់​បាន​ផ្លែ(មានវីឌេអូ)

401

+ការ​បណ្តុះ​កូន
-រៀបចំ​ថ្នាល​ដែល​មាន​ដី​មាន​ជីជាតិ ឬ​ថង់​ខ្មៅ​សម្រាប់​បណ្តុះ​គ្រាប់​ល្ហុង​
-ព្រោះ​គ្រាប់​ល្ហុង​លើ​ថ្នាល​នោះ ហើយ​យក​ដី​មក​រោយ លុប​ពីលើ​សើរៗ ឱ្យ​ស្តើង​បំផុត​ដើម្បី​ឱ្យ​គ្រាប់​ឆាប់​ដុះ លូតលាស់​
-នៅ​ពេល​កូន​ល្ហុង​ដុះ​លូតលាស់ ត្រូវ​ដក​កូន​ល្ហុង​ខ្លះ​ចេញ ទុក​តែ​កូន​ល្ហុង​ណា​ដែល​រឹងមាំ​ល្អ​ប៉ុណ្ណោះ​+វិធី​ដាំ​ដុះ
-ចាក់​ដី​ដែល​មាន​ជីជាតិ ដោយ​លាយ​ជាមួយ​ជីធម្មជាតិ ឬ​ជីលា​មក​សត្វ​ឱ្យបាន​ច្រើន​តាម​អាច​ធ្វើទៅបាន ក្នុង​ផើង​ដំណាំ​របស់​អ្នក ដើម្បី​ជួយ​ឱ្យ​ល្ហុង​ដុះ​លឿន ដើម​ថ្លោស និង​ឆាប់​ផ្តល់​ផល​
-យក​អំបែង​ក្បឿង​កប់​ក្នុង​ដី ពីក្រោម​ចំ​ទីតាំង​ឫសកែវ​របស់​កូន​ល្ហុង​ក្នុង​ផើង (​វិធី​នេះ​នឹង​ជួយ​ធ្វើឱ្យ​ឫសកែវ​ក្រិន ប្រៀប​ដូច​ជា​យើង​បាន​គ្រៀវ​ឫស​នោះដែរ
-ម្យ៉ាង​បើសិនជា​ល្ហុង​នោះ​ជា​ល្ហុង​ឈ្មោល វា​ក៏​អាច​នឹង​ក្លាយទៅជា​ល្ហុង​ញី​ដែរ ផ្ទុយទៅវិញ បើសិនជា​យើង​ទុក​ឱ្យ​ឫសកែវ​ចាក់​ចុះ​ទៅ​ក្នុង​ដី​ជ្រៅ វា​នឹង​ធ្វើឱ្យ​ដើម​ខ្ពស់​ពេល​មាន​ផ្លែ ងាយ​រលំ ពេល​មាន​ខ្យល់​បក់​ខ្លាំង​ម្តងៗ​)-ដក​កូន​ល្ហុង​ពី​ថ្នាល ដោយ​ដាក់​ឫសកែវ​ចំ​អំបែង​ក្បឿង​ដែល​យើង​រៀបចំ​នោះ រួច​កប់​និង​លុប​ដី​ឱ្យ​ជិត​វិញ ដោយ​សង្កត់​ដី​ជុំវិញ​កូន​ល្ហុង​ឱ្យ​ណែន រួច​ស្រោច​ទឹក​ឱ្យ​ជោគ​
-រក្សាទុក​ផើង​កូន​ល្ហុង​នៅ​ទីតាំង​ដែល​ត្រូវ​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ពិសេស​ពន្លឺព្រះអាទិត្យ​នៅ​ពេល​ព្រឹក​ព្រលឹម​
-ក្រោយ​ដាំ​រយៈពេល​៥ ទៅ ៦​ថ្ងៃ កូន​ល្ហុង​នឹង​អាច​ដុះ​ឫស ពង្រឹង​ដើម​បាន​ខ្លះ​
-ត្រូវ​បន្ត​ស្រោច​ទឹក​ឱ្យបាន​គ្រប់គ្រាន់ និង​ទៀងទាត់ ២​ដង​ក្នុង​មួយថ្ងៃ ដើម្បី​កុំឱ្យ​កូន​ល្ហុង​ក្រិន​+ការថែទាំ
-ក្រោយ​ដាំ​ដុះ​ហើយ យើង​ត្រូវ​រក​កម្ទេច​ចំបើង ឬ​ស្លឹកឈើ​ងាប់​ផ្សេងៗ មក​គ្រប​គល់​ល្ហុង ស្រោច​ទឹក ពូន​គល់ និង​ជំ​រះ​ស្មៅ​នៅ​ជុំវិញ​គល់​ដើម្បី​កុំឱ្យ​សត្វល្អិត​មក​រស់នៅ​ធ្វើ​ជា​ជំរក​
-ត្រូវ​បេះ​ផ្លែ​ល្ហុង​ចោល​ខ្លះ នៅពេល​ដើម​ល្ហុង​មាន​ផ្លែ​ច្រើន ដើម្បី​ឱ្យ​ផ្លែ​ដែល​នៅសល់​ធំៗ​ល្អ​
+ការប្រមូល​ផល
-ជាទូទៅ​គេ​អាច​ប្រមូល​ផលដំណាំ​ល្ហុង​បាន​ចាប់​ពី​អាយុ​៧​ទៅ​៨​ខែ តែ​សម្រាប់​វិធី​ខាងលើនេះ យើង​អាច​ប្រមូល​ផល​បាន នៅពេល​ល្ហុង​មាន​អាយុ​៤​ខែ​ប៉ុណ្ណោះ​-ល្ហុង​នឹង​ឱ្យ​ផល​ច្រើន​នៅពេល​វា​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ ចាប់ពី​អាយុ​៤​ទៅ​៥​ឆ្នាំ ល្ហុង​នឹង​ខ្សោយ​ដើម ផ្កា​ផ្លែ​ក៏​ថយចុះ​ដូចគ្នា
+វិធី​ប្រមូល​ផល៖
-ត្រូវ​កាត់​ផ្លែ​ល្ហុង នៅ​នឹង​ទង​សណ្តង​ឱ្យ​កៀក​ជិត​ដើម រួច​សឹម​កាត់​ទង​ដែល​សល់​វែង​នោះ​ចោល វិធី​ប្រមូល​ផល​បែបនេះ​ទើប​ត្រូវ​តាម​ក្បួនខ្នាត
ទស្សនាវិឌេអូខាងក្រោម៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here