របៀប​ដាំ​ត្របែកក្នុងផើងងាយៗ

245

+ការរៀបចំ​ដាំ​ដុះ
-ត្រូវ​រៀបចំ​ផើង​សម្រាប់​ដាំ​ដុះ ដែល​មាន​ទំហំ​ធំ ជាទូទៅ​ប្រមាណ ៩០០​សង់ទីម៉ែត្រ ទៅ ១​ម៉ែត្រ (​ផើង​ដែល​ល្អ​បំផុត គួរតែ​ជ្រើសរើស​មក​ដាំ គឺជា​ផើង​ដែល​ផលិត​ពី​ដីឥដ្ឋ​)
-ដី​សម្រាប់​ដាំ​ដុះ ដែល​មាន​ជីជាតិ ជា​ដី​ជីកំប៉ុស្ត​
-ដើម​ត្របែក​ដែល​ផ្សាំ ឬ​បំបៅ​ចេញពី​មែក​+ការដាំដុះ
-ចាក់​ដី​ចូល​ក្នុង​ផើង​ដែល​រៀបចំ​
-បក​ថង់​ខ្ចប់​កូនដើម​ត្របែកចេញ ដាក់​ដាំ​ចូល​ក្នុង​ផើង​នោះ រួច​កប់​លុប​ដី​វិញ​
-ស្រោច​ទឹក​ក្រោយ​ដាំ​ដុះ​+ការថែទាំ
-ត្រូវ​ទុក​ផើង​នៅក្នុង​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
-ត្រូវ​ស្រោច​ទឹក​ជាប្រចាំ ពីរ​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​)
-ក្នុង​រដូវ​ធ្លាក់ភ្លៀង និង​រដូវ​ចុះ​ត្រជាក់ គួរ​បន្ថយ​ការ​ស្រោច​ទឹក (​ត្រូវ​មើល​លើ​សំណើម​ដី បើ​ដី​មាន​សំណើម​គ្រប់គ្រាន់ ពុំ​ចាំបាច់​ស្រោច​ទឹក​បន្ថែមទៀត​ទេ​)-ត្រូវ​កាត់​ស្លឹក​ចាស់ៗ​ចេញ ដើម្បី​ឱ្យ​រុក្ខជាតិ​អាច​លូតលាស់​បាន​ដោយ​សុខភាព និង​លាស់​ស្លឹក​ថ្មី​
-ត្រូវ​ផ្លាស់ប្តូរ​ផើង បើសិន​ជា​ដើម​ត្របែក​ធំធាត់​ជាង​មុន (​គួរ​កុំ​ដាំ​ក្នុង​ផើង​ធំ​តែម្តង តែ​ត្រូវ​ដាំ​ក្នុង​ផើង​តូច​ល្មម នៅពេល​វា​ធំធាត់ ត្រូវ​ផ្លាស់ប្តូរ​ផើង​)
-ដាក់​ជី​បន្ថែម​នៅ​នឹង​គល់ (​ជា​ប្រភេទ​ជី NPK ) ដើម្បី​បំប៉ន​ដើម ឆាប់​ផ្តល់​ផ្លែផ្កា​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here