របៀប​កំចាត់​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ ដោយ​ប្រើវល្លិ៍​បណ្តូល​ពេជ្រ

72

+របៀប​ប្រើ​សំរាប់​ត្រាំ​ឫស​សំណាប
-យក​វល្លិ៍​បណ្តូល​ពេជ្រ​ចំនួន ២ គីឡូក្រាម ទៅ​កាត់​ឲ្យ​ខ្លីៗ
-​បន្ទាប់មក​យក​ទៅ​កិនបំបែក​-លាយ​វល្លិ៍​ដែល​យើង​បំបែក​រួច​ជាមួយទឹក ១០ លីត្រ ហើយ​ត្រាំ​សំណាប​ក្នុង​ល្បាយ​នេះ​រយៈពេល ១ យប់​មុននឹង​យក​ទៅ​ស្ទូង+របៀប​ប្រើ​លើ​ស្រូវ​កំពុង​ដុះ​លូតលាស់
-កាត់​វល្លិ៍ជាកំ​ណាត់ៗ ប្រវែង ៣ តឹក ហើយ​ចងវា​ទៅ​នឹង​បង្គោល​ឫស្សី​របៀប​ដូចជា​កាំជណ្តើរ​ដាក់​ជណ្តើរ​នេះ​នៅ​ត្រង់​មាត់​ច្រក​ទឹក​ហូរ​ចូល​ស្រែ-ទឹកនឹង​ហូរ​កាត់​ពី​លើ​វា ហើយ​នាំយក​សារធាតុពុល​ដល់​សត្វល្អិត​ទៅ​ជាមួយ ដោយ​ហូរ​រាយ​ពេញ​ក្នុង​ស្រែ​
+របៀប​ប្រើ​កប់ដើម​ទៅក្នុង​ដី និង​បាច​ក្នុង​ស្រែ​-កាត់​វល្លិ៍ជាកំ​ណា​ត់​ខ្លីៗ បាច​ឲ្យ​ស្មើរ​ដៃ​ទៅក្នុង​ស្រែ
-​ប្រើ​វា​ក្នុង​បរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុង​មួយ​ហិកតាសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here