របៀបនៃការគេងត្រង់ ផ្អៀង និងផ្កាប់មុខ គឺមានអត្ថប្រយោជន៍ខុសៗពីគ្នា ដែលអ្នកមិនធ្លាប់ដឹង!

368

តើ​អ្នក​ទម្លាប់​គេង​បែប​ណា​ដែរ​? ហើយ​បើ​ចូលចិត្ត​គេង​ត្រង់​ ផ្អៀង​ ឬ​ ផ្កាប់​មុខ​ក៏​ដោយ តើ​អ្នក​បាន​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា​ដែរ​ឬ​ទេ​? ចំណុច​ខាង​ក្រោម​នេះ​នឹង​រៀបង្ហាញពី​អត្ថប្រយោជន៍​ ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​គេង​គ្រប់​របៀប​៖

 

១. គេង​ត្រង់​

ការ​គេង​តម្រង់​ខ្លួន ​គឺ​ពិត​ជា​ផ្ដល់​ប្រយោជន៍​ដល់​ឆ្អឹង​ខ្នង និង​ឆ្អឹង​ក​របស់​អ្នក​ នេះ​ដោយ​សារ​ឆ្អឹង​ខ្នង​តម្រេក​ត្រង់​ ហើយ​គ្មាន​ពត់ពែន​ទៅ​ណា​។​ មិន​ត្រឹម​តែប៉ុណ្ណោះ ពូក​ក៏​អាច​ជួយ​តម្រង់​ឆ្អឹង​ខ្នង​ឲ្យ​ស្រួល​។ លើស​ពី​នេះ​ទៀត​ការ​គេង​ត្រង់​ គឺ​ធ្វើ​ឲ្យ​អ្នក​ស្រូប​ខ្យល់​ដកដង្ហើម​បាន​ល្អ ព្រមទាំង​ជួយ​ឲ្យ​មុខ​ស្រស់ថ្លា មិន​ជ្រួញ​​ដោយ​សារ​មិន​សូវ​​ហប់​នឹង​ខ្នើយ​​ពេក​។

 

២. គេង​ចំហៀង​

មនុស្ស​ភាគ​ច្រើន​ គឺ​តែង​គេង​ចំហៀង​ បែប​នេះ​ដោយ​សារ​វា​ជា​ទម្លាប់​ហើយ​ ធ្វើ​ឲ្យ​​​អ្នក​ស្រួល​ខ្លួន​។​ ដោយ​គ្រូពេទ្យ​ផ្ដល់​ដំបូន្មាន​​ឲ្យ​នារី​មាន​ផ្ទៃពោះគួរ​​សម្រាក​​ចំហៀង​ទៅ ព្រោះ​វា​ផ្ដល់​ភាព​ងាយស្រួល​ ក្នុង​ការ​បញ្ជូន​ឈាម​ទៅ​បេះដូងរប់ទារក​​។ ហើយ​អ្នក​គេង​ចំហៀង​ អាច​បញ្ចៀស​នូវ​ការ​ដង្ហក់​ដង្ហើម​ និង​ការ​ឡើង​ជាតិ​អាស៊ីដ​ទៀតផង​។​

 

៣. គេង​ផ្កាប់​មុខ​

កាល​ដែល​គេង​បែប​នេះ គឺ​ទប់ស្កាត់​ការ​គេងស្រមុក​​ឮ​ៗ។ ​ ហើយ​ការ​គេង​បែប​​នេះ​​ គឺ​មាន​អត្ថប្រយោជន៍​តែ​មួយ​នេះ​ទេ​៕

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here