របៀបធ្វើ ស៊ុប-ក្តាម ឈ្ងុយឆ្ងាញ់!

139

+គ្រឿងផ្សំ ៖-ប្រេងរុក្ខជាតិ ២ស្លាបព្រា-ម្សៅការី ២ស្លាបព្រា-ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា-ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់-ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ-ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)-ទឹកស្ងោមាន់ ៧៥០ម.ល-ទឹកខ្ទឹះដូង ២៧០ម.ល-ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ-ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប-សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)-ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង-ជីវ៉ានស៊ុយ ២ ទៅ៣ធាង-ខ្ទឹមលីង ២ស្លាបព្រា+វិធីធ្វើ ៖កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។ ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។-ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូលចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។ បន្ថយភ្លើងបន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។ បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។ ថែមទឹកត្រី និងទឹកក្រូចឆ្មា ចូល។ រួចដួសស៊ុបនេះចេញ ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here