របៀបធ្វើ ស៊ុបពងទាកូន!!

860

របៀបធ្វើ ស៊ុបពងទាកូន+‎គ្រឿងផ្សំ៖‬‬-ពងទាកូន ១០ គ្រាប់-ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)-ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)-គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មម-ស្លឹកក្រូច ៤ សន្លឹក-ខ្ទឹមស ៤ កំពិស ដំអោយបែក-រំដេង ១ ដុំប៉ិនមេដៃ ដំអោយបែក-ស្ករ ២ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ-ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់ក៏បាន)-ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់ក៏បាន) -ទឹកត្រី ១ស្លាបព្រាបាយ -ទឹកដោះគោឆៅ ១ កុំប៉ុង-ទឹក ២-៣ លីត្រ-បន្លែ តាមចំណូលចិត្តសាច់ តាមចំណូលចិត្ត+របៀបធ្វើ‬‬
-ពងទាកូនស្ងោជាមួយ ស្លឹកក្រូច គល់ស្លឹកគ្រៃ អោយឆ្អឹន បកសំបកអោយស្អាត ទុកមួយឡែក។
យក គល់ស្លឹកគ្រៃ ស្លឹកក្រូច រំដេង ខ្ទឹមស អាំង ឬ លីងអាយ គ្រៀមបន្តិច រួចដាក់បង់ក្នុងទឺកកំពុងពុះ។-ដាក់ ស្ក អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយតាមចំនូលចិត្ត) ផ្សិតចំបើង ចូលទុកអោយពុះ។
ដាក់ ប្រហិតសាច់គោ ពងទាកូន ទុកអោយពុះម្តងទៀត សឹមដាក់ ទឹកដោះគោឆៅ ទុកអោយពុះ ជាការស្រេច៕+ពេលទទួលទាន អាចបន្ថែម ស្លឹកជី ក្រូចឆ្មា ដាក់បន្លែនឹងសាច់តាមចំនូលចិត្ត។
សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here