របៀបធ្វើ ស៊ុបជីឆាយ ងាយៗ!

102

+គ្រឿងផ្សំ៖– សាច់ជ្រូក ៥០ក្រាម– គ្រឿងក្នុងជ្រូក ៥០ក្រាម– ប្រហិតត្រី ១/២កញ្ចប់– សសៃកែង ២ដុំ– បង្គា ១០ក្រាម– មឹក ១០ក្រាម– ហេបីយីហ៊ឺ ១០ក្រាម– ផ្សិតចំបើង ៣០ក្រាម– តៅហ៊ូ ១/២ដើម– ការ៉ុត ១/៣ដើម– ផ្កាគូឆាយ ២០ក្រាម– ជីឆាយ ១/២ដុំ– គល់ខ្ទឺម ២ដើម– ជីគីនឆាយ ១/២ដុំ– ខ្ទឹមលីង ១/២ស្លាបព្រាកាហ្វេ– ទឹកត្រី ១ស្លាបព្រាបាយ– អំបិល ១/២ស្លាបព្រាកាហ្វេ– ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ– ទឹកស៊ុប ២វែកកន្លះ

+វិធីធ្វើ៖-យកសាច់ជ្រូកចិញ្ចាំឲ្យម៉ត់ គ្រឿងក្នុងជ្រូកឆូតហាន់បន្ទះស្តើងៗ រួចហើយត្រាំទឹក២នាទី ដើម្បីកុំឲ្យមានក្លិនសសៃកែង ធ្វើឲ្យផុយកាត់បញ្ឆិតៗ បង្គាបកសំបកពុះយកសរសៃខ្នងចេញ មឹកបកស្បែកលាងទឹក ឆូតជាក្រឡាចក្រត្រង ហាន់បន្ទះ២ធ្នាប់ដៃ។ យកផ្សិតពុះជាពីរ តៅហ៊ូពុះជាដុំល្មមៗ ការ៉ុតចិតជាបន្ទះស្តើងៗ ផ្កាគូឆាយ គល់ខ្ទឹម ជីគីនឆាយ កាត់កង់ៗប្រវែង ១ថ្នាំងដៃ។ បន្ទាប់មកយកផ្សិត ការ៉ុតស្រុះទឹកក្តៅឲ្យស្រពាប់បន្តិចទុកមួយអន្លើ។-យកឆ្នាំងភ្លើង រឺចានគោមរាបផ្កាគូឆាយ តៅហ៊ូពីក្រោមបន្ទាប់រៀប គ្រឿងក្នុងជ្រូក ហេបីយីហ៊ឺ គ្រឿងសមុទ្រ ប្រហិតត្រី ការ៉ុត សរសៃកែង ទើបចាក់ទឹកស៊ុប បង់គ្រឿងចូល ទឹកត្រី អំបិល ម្សៅស៊ុបមាន់ដាក់ភ្លើងឲ្យពុះ បង់គល់ខ្ទឹម ជីវ៉ាន់ស៊ុយ និងខ្ទឹមលីងជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here