របៀបធ្វើ សាច់ជ្រូកផាត់ឬសាច់ជ្រូក បាក់យ៉ុង!!ងាយៗ

572

របៀបធ្វើ សាច់ជ្រូកផាត់ឬសាច់ជ្រូក បាក់យ៉ុងគ្រឿងផ្សំ៖-សាច់ជ្រូក -ទឹកត្រី ស្ករស -ទឹកធម្មតា វិធីធ្វើ៖-ដាំទឹកមួយឆ្នាំងអោយពុះ។
-យកសាច់ជ្រូក សាច់សុទ្ធ (ពុំមានខ្លាញ់ ឬ ស្បែក) ទៅលាងទឹកអោយស្អាត កាត់ជាបន្ទះៗ ហើយដាក់ស្រុះនៅក្នុងទឹកពុះនោះ។-ស្រង់សាច់ជ្រូកចុះ លាងទឹកត្រជាក់ អោយស្អាត ហើយកាត់ចេញជាដុំតូចៗ ប៉ុនមេដៃ រួចយកទុកមួយអន្លើ។
-ដាក់ស្ករស ឬ ស្ករត្នោត រំងាស់អោយឡើងក្រហម ចេញជើងអង្ក្រង ទើបចាក់ទឹកត្រី អំបិល កូរឲ្យសព្វ។-ចាក់សាច់ជ្រូកឆ្អិននោះចូល កូរអោយសព្វចូលជាមួយគ្រឿងហើយ ទើបចាក់ទឹកចូល រំងាស់ឲ្យផុយសាច់ ហើយឲ្យស្ងួតទឹកខ អស់ពីបាតឆ្នាំង។ បើសាច់នៅរឹង មិនទាន់ផុយ សូមថែមទឹករំងាស់ថែមទៀត។ សូមភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
-នៅពេលខផុយសាច់ហើយ សូមស្រង់សាច់ជ្រូកដែលនៅក្នុង ខស្ងួតហើយនោះ យកទៅបុកអោយម៉ដ្ឋខៃ។-យកសាច់ជ្រូកខ ដែលបុកបានហើយ ទៅរំលីងម្តងទៀត នៅក្នុងខ្ទះ ក្នុងកំដៅក្តៅឧណ្ហៗ រហូតដល់ស្ងួតដាក់ទឹកអស់ ទើបដួសច្រកកែវ ចំហមាត់ អោយសាច់ជ្រូកបុក ចុះត្រជាក់សិន ទើបគ្របយកទុក។
-សាច់ជ្រូកបុក អាចធ្វើជាអាហារបរិភោគលេង ពេលអផ្សុក។ ជួនកាល គេអាចដាក់ជាស្នូលនំបុ័ង សម្រាប់ខ្ចប់យកទៅកន្លែងធ្វើការ សម្រាប់បរិភោគពេលព្រឹក ឬ ថ្ងៃត្រង់ជាដើម។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here