របៀបធ្វើ សម្លម្ជូរព្រៃសាច់ទា !!

541

គ្រឿងផ្សំ៖1-ទាមួយក្បាល(លាងទឹកអោយស្អាតកាត់ជាដុំៗ)
2-ស្លឹកក្រូចសើច3សន្លឹក(លាងទឹកអោយស្អាត)
3-គល់ស្លឹកគ្រៃ 3ដើម(លាងទឹកអោយស្អាត ដុំអោយទួកៗ យកទៅដុតឬអាំង)
4-ម្ទេសដៃនាងឫម្ទេសខ្មាំង 5គ្រាប់(លាងទឹកអោយស្អាត យកទៅដុតឬអាំង)
5-ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស(បកសំបកអោយស្អាត យកទៅដុត ឬអាំង ក៏បាន)


6-រំដេង(សិតសំបកចេញលាងទឹកអោយស្អាត ដុតឬ អាំងក៏បាន)
7-ម្ទេសប្លោកខៀវ របស់ខ្មែរ 5ផ្លែ(លាងទឹកអោយស្អាតយកទៅដុត ឬអាំងក៏បាន )
8-ប្រហុកសាច់(ចិញ្ច្រាំអោយម៉ត់ខ្ចប់ យកទៅដុត ឬ អាំងក៏បាន)
9-ផ្សិតចំបើង(លាងទឹកអោយស្អាតពុះជាពីរដុំ)
10-ប៉េងប៉ោះ(លាងទឹកអោយស្អាតពុះជាបួនដុំ)


11-ត្រប់ស្រួយ(លាងទឹកអោយពុះជាពីរ)
12-ម្ជួរ-សណ្ដាន់-ក្រៀម-ល្មមតាមចំណូលចិត្ត រស់ជាតិសម្លរ
13-ទឹកត្រី-ស្ករស-អំបិល-បីចេង-ម្រេះព្រៅ-នឹង-ម្អម។

វិធីធ្វើ៖
-ដាំទឹកអោយពុះចាក់ រំដេងខ្ទឹមសរ-ខ្ទឹមក្រហម-គល់ស្លឹកគ្រៃ-ស្លឹកក្រូចសើច-ម្ទេសដៃនាង-នឹងម្ទេសខ្មាំង ម្ទេសប្លោក-ប្រហុក-ដែលអាំងចូល
-ទុកអោយពុះចាក់សាច់ទាចូល


-រួចបង់គ្រឿងផ្សំរស់ជាតិ ទឹកត្រី បីចេង អំបិល ស្ករស សណ្ដាន់ ភ្លក់តាមរស់ជាតិដែលចូលតាមគ្រួសារ ចូលចិត្ត
-ដាក់ត្រប់ស្រួយ-ប៉េងប៉ោះ ផ្សិតចំបើងអោយពុះម្ដងទៀតបង់ប្រេះព្រៅ ម្អមស្រែជាការស្រេច៕

ប្រភព​ពី៖ Reasey Sovan Chea

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here