របៀបធ្វើ សណ្តែកដីបំពងប័រ ងាយស្រួល!!

2057

របៀបធ្វើ សណ្តែកដីបំពងប័រ ងាយស្រួល

គ្រឿងផ្សំ៖ -សណ្តែតដី ១៥០g   ប័រ ១ស្លាបព្រា   ម្ទេសហាន់បញ្ឆិត(យកម្ទេសក្រហម ដើម្បីមើលទាក់ទាញ)  ស្លឹកខ្ទឹម ឬ ស្លឹកក្រូចសើច ៤សន្លឹក  ម្សៅស៊ុបខ្នរ ១ស្លាបព្រា

វិធីធ្វើ៖

១-ដាក់ខ្ទះលើភ្លើងហើយដាក់ប័រចូលឲ្យរលាយអស់ ដាក់ម្ទេស ដាក់សណ្តែកដីចូលលីងសណ្តែកដីរហូតឡើងស្រួយ សំបកប្រែជាពណ៍ត្នោត ដាក់ម្សៅស៊ុបខ្នរចូល លីងឲ្យសព្វចុងក្រោយដាក់ស្លឹកខ្ទឹមជាការស្រេច។

២-បើដាក់ស្លឹកក្រូចសើច ត្រូវដាក់លីងដំណាលសណ្តែកដីឲ្យស្រួយ នឹងយកក្លិនបានក្រអូប

៣-បើចូលចិត្តផ្អែម ពេលលើកចុះពីភ្លើង ដាក់ស្ករសចូលបន្តិច ហើយក្រឡុកឲ្យសព្វ។

៤-ម្ទេស បើចង់ហិលត្រូវដាក់ក្រោយដំណាលស្លឹកខ្ទឹម៕

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here