របៀបធ្វើ មើមឈូក បំពង សាច់ជ្រូក!!

125

របៀបធ្វើ មើមឈូក បំពង សាច់ជ្រូក!

+ គ្រឿងផ្សំ៖– មើមឈូក ១ គីឡូ– សាច់ជ្រូក កន្លះគីឡូ (ចិញ្ច្រាំអោយម៉ត់)– ម្សៅម្ទេសប្លោក ២ ស្លាបព្រាកាហ្វេ
– ម្សៅឆា ២ ស្លាបព្រាកាហ្វេ– ម្រេចម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ– ម្សៅស៊ុបមាន់ ២ ស្លាបព្រាកាហ្វេ– ស្ករស ២ ស្លាបព្រាកាហ្វេ– ទឹកស៊ីអ៊ីវ ២ ស្លាបព្រាកាហ្វេ– ប្រេងល្ង ២ ស្លាបព្រាកាហ្វេ– ស្លឹកខ្ទឹម (ហាន់ល្អិតៗ) ៤ សន្លឹក
– ម្សៅបំពងអោយសស្រួយ ៥ ស្លាបព្រាបាយ– ស្រា ស (ស្រាសំរាប់យកទៅធ្វើម្ហូប) ២ ស្លាបព្រាបាយ។+ វិធីធ្វើ៖
– យកមើមឈូក ហាន់ជាបន្ទះស្ដើងៗ រួចត្រាំទឹកអំបិល និងក្រូចឆ្មារ ឬទឹកខ្មេះក៏បាន ទុក៣០នាទី ក្រោយលាងទឹកអោយអស់ជាតិជ័រ នឹងភក់ ហាលថ្ងៃវាអោយស្ងួតបន្តិច– យកសាច់ជ្រូក ដែលចិញ្ច្រាំហើយ លាយជាមួយគ្រឿងផ្សំ ម្រេចម៉ដ្ឋ ម្សៅស៊ុបរ៉ូឌី ប៊ីចេង ស្ករស ទឹកស៊ីអ៊ីវ ប្រេងល្ង ម្សៅឆា ស្លឹកខ្ទឹម ស្រា ស លាយចូលគ្នាឲ្យសព្វគ្រឿងទុកមួយអន្លើរ– យកមើមឈូកដែលហាន់ស្ដើងៗ ហើយយកសាច់ជ្រូកដែលលាយគ្រឿងដាក់ពីលើរួចយកមើម ឈូកសង្កត់ចូលគ្នាឲ្យជាប់ទុកមួយអន្លើរ ។ យកម្សៅបំពង អោយស្រួយលាយទឹកធម្មតា ប្រេងល្ងបន្តិច ម្សៅម្ទេសប្លោកបន្តិច វៃឲ្យសព្វ យកមើមឈូកដែលញាត់សាច់ជ្រូកទៅជ្រលក់ចូល ទើបយកទៅបំពងក្នុងខ្ទះដែលចាក់ប្រេងឆា អោយក្ដៅជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here