របៀបធ្វើ មើមឈូកបំពង!

131

របៀបធ្វើ មើមឈូកបំពង+គ្រឿងផ្សំ៖-មើមឈូក-អំបិល-ក្រូចឆ្មា-ប្រេងឆា+វិធីធ្វើ៖-យកមើមឈូកមកកោសសំបកចេញឱ្យស្អាត ហើយហ៊ានជាបន្ទះស្ដើងៗ យកមកត្រាំទឹកអំបិលលាយជាមួយក្រូចឆ្មា ( ដើម្បីឱ្យមើមឈូកអស់ជាតិជ័រ និងដាក់ទឹកក្រូចឆ្មា ធ្វើឱ្យមើមឈូកមានពណ៍សអត់ខ្មៅ ) ត្រាំទុកប្រហែលកន្លះម៉ោង រួចយកមកលាងទឹកចេញឱ្យស្អាត ហើយដាក់ហាលឱ្យវារៀងត្រពាប់បន្តិច។-រួចយកមកបំពងឱ្យឆ្អិន ស្រួយ ហើយស្រង់ចេញ ទុកឱ្យស្រក់ប្រេងឆាអស់រួចជាការស្រេច ( ពេលបំពងដាក់ប្រេងឆាឱ្យច្រើន)។ ពេលត្រជាក់ហើយ យើងអាចយកមកដាក់ទុកក្នុងកែវ ព្រោះវាជាចំនីដែលអាចទុកញុំាបានយូរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here