របៀបធ្វើ មុំាល្ហុង ងាយៗ

113

+គ្រឿងផ្សំ៖-បង្គារស្រស់បកសំបកវះខ្នងយកអាចវាចេញរួចលាងទឹកអោយស្អាត-អំបិល-រំដែងបុកវាអោយម៉ត់
-អង្ករលីង-ល្ហុងចិតសំបក ហាន់វាក្រាស់ល្មមប្រវែង2-3ថ្នាំងដៃ ឬឈូសក៏បាន+របៀបធ្វើ៖-ដាក់បង្គារក្នុងចានមួយបន្ទាប់មកដាក់អំបិល និងរំដេងរួចច្របាច់វាចូលគ្នា អោយរៀងយូរបន្តិចដើម្បីអោយសាច់បង្គាររឹង រួចយកវាទៅដាក់ក្នុងក្រឡស្អាតមួយ(អត់យកទឹកដែលបានច្របាច់ចេញពីបង្គាទេ) បិតមាត់ក្រឡអោយចិត្តរក្សាទុកវាចោលប្រហែល7-10ថ្ងៃ។-បន្ទាប់ពី10ថ្ងៃក្រោយ យកបង្គារដែលនៅក្នុងក្រឡមកដាក់ក្នុងចានក្រឡុក(ធំល្មម)ណាមួយ បន្ទាប់មកយើងបន្ថែមអង្ករលីង រួចច្របល់វាចូលគ្នា បន្ទាប់មកចាំដាក់ល្ហុងចូលច្របល់វាម្តងទៀត រួចដាក់វាចូលក្រឡរួចរក្សាវាទុក2-3ថ្ងៃរហូតដល់ល្ហុងជូរទើបអាចអាចញាំបាន។ពេលញាំយើងអាចបន្ថែមនូវ: ស្ករ ប៊ីចេង ម្ទេស

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here