របៀបធ្វើ ប្រហិតយក្ស!

57

របៀបធ្វើ ប្រហិតយក្ស+គ្រឿងផ្សំ-សាច់ជ្រូកចិញ្រ្ចាំ ៨ខាំ-ខ្ទឹមស ឬសតាំងអោ និងម្រេច ៤៥ក្រាម (បុកម៉ត់)-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
-ផ្សិតស្រស់ ២០ក្រាម (ហាន់ល្អិតៗ)-ខ្ទឹមបារាំង ២០ក្រាម (ហាន់ល្អិតៗ)-ម្ទេសហាវៃ ២០ក្រាម (ហាន់ល្អិតៗ)
-ការ៉ុត ២០ក្រាម (ហាន់ល្អិតៗ)-ពោត ២០ក្រាម-ស្លឹកខ្ទឹម (ហាន់ល្អិតៗ)-ពងក្រួច (ស្ងោឆ្អឹន មកសម្បកចេញ)
-បង្គារ (បកសម្បកអោយស្អាត)-ប្រេងឆា-ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហម ៦០ក្រាម (ហាន់ល្អិតៗ)
-ទឹក ៤០០មីលីលីត្រ-ស្លឹកក្រូចសើច-ម្ទេស-ម្ទេសឆា ៤០ក្រាម-ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ
-ម្រេសម៉ត់ ១ស្លាបព្រាកាហ្វេ-ស្ករ ១ស្លាបព្រាបាយ-ទឹកត្រី ១ស្លាបព្រាបាយកន្លះ-ទឹកម្ទេសផ្អែម ១ស្លាបព្រាបាយ+របៀបធ្វើ៖-យកសាច់ចិញ្រ្ចាំលាយជាមួួយ ទឹកស៊ីអ៊ីវ ខ្ទឹមស ឬសតាំងអោ និងម្រេចអោយសព្វល្អ ផ្អាប់ទុកប្រហែល ៣០នាទី។យកប្លាស្ទីកដាក់ក្នុងចាន រួចយកសាច់ទៅប៉ាតពីលើប្លាស្ទីកអោយពេញ សឹមដាក់ផ្សិត ខ្ទឹមបារាំង ម្ទេសហាវៃ ការ៉ុត ពោត ស្លឹកខ្ទឹម ពងក្រូច និងបង្គារពីលើ រួចខ្ចប់អោយជិតនឹងមូលសឹមយកប្លាស្ទីកចេញ។
ដាំទឹកអោយពុះសឹមដាក់ប្រហិតចំហុយអោយឆ្អឹន។
-ដាំឆ្នាំងដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ និងខ្ទឹមក្រហមឆាអោយប្រែពណ៌ សឹមដាក់ទឹក ស្លឹកក្រូចសើច ម្ទេស ម្ទេសឆា ម្សៅផ្សំរសជាតិ ម្រេសម៉ត់ ស្ករ ទឹកត្រី និងទឹកម្ទេសផ្អែម កូអោយសព្វដាំអោយពុះ រួចយកមកស្រោចពីលើប្រហិតដែលឆ្អិនជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here