របៀបធ្វើ បុកផ្សិត (មានវីឌីអូ) ឆ្ញាញ់ប្លែកម្យ៉ាង!

221

របៀបធ្វើ បុកផ្សិត (មានវីឌីអូ) ឆ្ញាញ់ប្លែកម្យ៉ាង!

Image may contain: foodគ្រឿងផ្សំ៖ ផ្សិតចំបើង ៣ខាំ ម្ទេស ១០-១៥ផ្លែ(ដាក់តាមចំណូលចិត្ត) ខ្ទឹមស ១០-១៥កំពិស ខ្ទឹមក្រហម ៧-១០ដុំ ទឹកត្រី ១ស្លាបព្រាបាយ ស្ករ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១-២ស្លាបព្រាបាយ ទឹកកាពិ ១-២ស្លាបព្រាបាយ។

Image may contain: food

របៀបធ្វើ៖ លីងម្ទេស និងខ្ទឹមជាមួយគ្នាអោយឆ្អឹន និងប្រែពណ៌រួចដាក់ចុះ។ លីងផ្សិត អោយឆ្អឹនរួចដាក់ចុះទុកអោយត្រជាក់។ បុកម្ទេស ខ្ទឹមស ខ្ទឹមក្រហមអោយម៉ត់ រួចដាក់ផ្សិតចូលបុកជាមួយគ្នាអោយម៉ត់សឹមដាក់ ស្ករ ទឹកកាពិ ទឹកត្រី និងទឹកក្រូចឆ្មារចូលបុកជាមួយគ្នាអោយសព្វ រួចដាក់ស្លឹកខ្ទឹម ស្លឹកតាំងអ៊ោច្របល់ចូលគ្នាអោយសព្វជាការស្រេច៕

Image may contain: foodImage may contain: food

វីដេអូ៖

សម្រួលដោយ៖ កូនផ្កាម្លិះ

ប្រភព៖ Daily Dish

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here