របៀបធ្វើ នំអន្សមចេក!!

97

របៀបធ្វើ នំអន្សមចេក!!

+គ្រឿងផ្សំ៖-អង្ករដំណើប ២៥០ក្រាម -ដូងកោសតូច ហើយច្របាច់យកខ្ទិះ -ចេកជោរ ៨ផ្លែ -ស្ករស ៥០ក្រាម -ស្លឹកចេក ៨បន្ទះ -អំបិល ១ចិប

+វិធីធ្វើ៖
១ ត្រាំអង្ករដំណើបនៅក្នុងទឹកប្រហែល ២ម៉ោងដើម្បីឲ្យរីក បន្ទាប់មកលាងសម្អាត សម្រិតទឹកចេញឲ្យអស់។
២ លាយខ្ទិះដូង ឆៅ និងអំបិលទៅក្នុងអង្ករដំណើបនោះ ហើយច្របល់ឲ្យបានសព្វល្អ។
៣យកស្លឹកចេក ២សន្លឹក (បណ្តោយប្រហែល ៣០សង់ទីម៉ែត្រ និង ទទឹងប្រហែល ២០សង់ទីម៉ែត្រ)លាតវាឲ្យស្មើ ហើយដាក់ត្រួតពីលើគ្នា។ធ្វើបែបនេះដើម្បីឲ្យស្លឹកចេកអាចធន់នឹងកម្តៅ និងមិនងាយរហែក។
៤ ដាក់អង្ករដែលលាយរួចកម្រាស់ប្រហែល ១សង់ម៉ែត្រ នៅលើស្លឹកចេក។៥ រមៀលចេកពីលើស្ករ ហើយយកចេក ២ផ្លែ ទៅដាក់បន្តគ្នានៅចំកណ្តាលអង្ករដែលរៀបចំរួចលើស្លឹកចេក។
៦ រោយអង្ករដែលលាយហើយជុំវិញ និងពីលើចេក ហើយរុំស្លឹកចេកឲ្យណែនជារាងស៊ីឡាំង បន្ទាប់មកផ្ចឹតចុងវាទាំងពីរឲ្យជិតល្អ។៧ ចងអន្សមដែលខ្ចប់រួចនោះនៅក្នុងទឹក ប្រហែល១ម៉ោង និង៣០នាទី។
៨ ស្ងោរអន្សមចេកដែលចងរួចនោះនៅក្នុងទឹក ប្រហែល១ម៉ោង និង៣០នាទី។
៩ ទុកឲ្យត្រជាក់ នោះយើងអាចកាត់ទទួលទានបានហើយ។

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here