របៀបធ្វើ នំបាញ់ឌុក!

181

របៀបធ្វើ នំបាញ់ឌុក+គ្រឿងផ្សំ៖-ម្សៅអង្ករខ្សាយ ១៥០ក្រាម-ម្សៅឆា ១៥០ក្រាម-ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក១០៨០មីលីលីត្រ)-អំបិល ១ស្លាបព្រាកាហ្វេ-ល្ងរលីង ដាក់តាមការចូលចិត្ត+វិធីធ្វើ៖-ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឱ្យសព្វ។
បន្ទាប់មកយកមកដាក់លើភ្លើងកូរ(ត្រូវកូររហូត) ២ទៅ ៣នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០-២៥នាទី។

-២៥នាទីនំបានឆ្អិន លើកវាយកមកចាក់ដាក់ក្នុងថាសវៀសវាឱ្យស្មើ រួចហើយទុកឱ្យត្រជាក់។
បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញ៉ាំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។
+វិធីធ្វើ ទឹកស្ករ៖-ស្ករត្នោតដុំ ៤៥០ក្រាម, ទឹក ៣៦០មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឱ្យពុះ បន្ថែមម្សៅឆា ១ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។+វិធីធ្វើ ទឹកខ្ទិះដូង៖-ខ្ទិះដូង ៤៨០មីលីលីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឱ្យសព្វយកវាដាក់ដាំឱ្យពុះជាការស្រេច៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here