របៀបធ្វើ នំខ្ទឹមបារាំងចៀន ! ងាយៗតែឆ្ងាញ់

282

របៀបធ្វើ នំខ្ទឹមបារាំងចៀន+គ្រឿងផ្សំ៖-ខ្ទឹមបារាំង ២មើម-ម្សៅអង្ករ ២០០ក្រាម-ទឹក ២៨០មីលីលីត្រ-ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាបាយ (baking powder)-អំបិល បន្តិច-ម្រេច បន្តិច-កំទេចនំប៉័ង ១ចាន-ប្រេងឆា ១ចានដាក់បំពង+វិធីធ្វើ៖
-មុនដំបូងយកខ្ទឹមបារាំងមកចិតជាទទឹងៗរួចបកវាចេញពីស្រទាប់ឲ្យចេញជារាងរង្វង់។-បន្ទាប់មកយកវាទៅដាក់ត្រាំក្នុងទឹកទុកប្រហែលជា ៣០នាទី។
-យកចានមកដាក់ម្សៅរួចចាក់ទឹក, ម្រេច, ម្សៅជំនួសមេនំប៉័ង និងអំបិលកូរវាចូលគ្នាឲ្យបានសព្វល្អ។
-ពេលម្សៅលាយបានសព្វហើយ យកខ្ទឹមបារាំងមកដាក់ចូលឲ្យជាប់ជាមួយម្សៅ។-បន្ទាប់មកយកទៅប្រឡាក់ជាមួយកំទេសនំប៉័ងម្តងទៀតទើបយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមប្រហែល ២នាទីជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here