របៀបធ្វើ នំក្រូចល្ងរ ឆ្ងាញ់!

147

+គ្រឿងផ្សំ៖-ម្សៅអង្ករដំណើប ៤០០ក្រាម-ទឹក ៣០០មីលីលីត្រ-ស្ករត្នោត ៤ស្លាបព្រាបាយ-អំបិល កន្លះស្លាបព្រាកាហ្វេ-ល្ងរសលីង ១០០ក្រាម-សម្រាប់ស្នូលនំ-សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)-អំបិល កន្លះស្លាបព្រាកាហ្វេ-ខ្ទិះដូង ១ចានចង្កឹះ-ស្ករត្នោត ២០០ក្រាម-សាច់ដូងកោស កន្លះចាន+វិធីធ្វើ៖-ដំបូងយកខ្ទិះដូង, ស្ករត្នោត និងអំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្អិតជាប់គ្នាហើយឲ្យដាច់ទឹកអស់(ធ្វើ ស្នូលនំ)។យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០-១៥នាទី។យកម្សៅម្តង ១ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត

-បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗដាក់ពីលើម្សៅរួចហើយធ្វើវា ឲ្យជិតលុញឲ្យមូល។បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់ចៀនឲ្យឆ្អិនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here