របៀបធ្វើ ត្រីសាមបាក់ដុតគ្រឿងពិសេស!

72

+គ្រឿងផ្សំមាន៖ត្រីសាមបាក់ ដើមកិនឆាយ ឬ ជីវ៉ាន់ស៊ុយ ម្ទេស ដៃនាង ( ហាន់ជាបញ្ឆិតៗ ) គ្រឿងការី គល់ស្លឹកគ្រៃ ( ហាន់ជាបញ្ឆិតៗ ) ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ ) ទុកសំរាប់ទ្រាបត្រីពេលអាំង រំដេង (ហាន់ជាបញ្ឆិតស្ដើងៗ) ស្លឹកក្រូចសើច (ហាន់ជាសសៃតូចៗ ) ខ្ទឹមស (ចិញ្ច្រំអោយម៉ត់) ប្រេងឆា ម្ទេសក្រៀម ( ត្រាំទឹក ចិញ្ច្រំអោយម៉ត់ ) ស្ករត្នោត គ្រឿងបុក កាពិ អំបិល បីចេង ក្រដាសដុតត្រី

+វីធីធ្វើ៖-ដាក់ខ្ទះអោយក្ដៅចាក់ប្រេង ខ្ទឹមសចិញ្ច្រំចូលអោយក្រហម ចាក់ម្ទេសក្រៀមចិញ្ច្រំ ស្ករត្នោត ចាក់រំដេង ស្លឹកក្រូចសើច គល់ស្លឹកក្រៃ គ្រឿងបុក. កាពិ បីចេង អំបិល ចូលកូរអោយឆ្ងុយ ទុកមួយអន្លើរ-យកក្រដាសដុតត្រី ដាក់ខ្ទឹមបារាំង ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ក្រាលពីក្រោមត្រី រួចយកគ្រឿងដែលឆារួច ដាក់ក្នុងពោះត្រី រួចខ្ចប់ត្រីអាំង រយៈពេល 20នាទីទើបត្រីឆ្អិនល្អ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here