របៀបធ្វើ ត្រប៉ែខ្មៅ!

88

+គ្រឿងផ្សំ៖- អង្ករដំណើបខ្មៅ1កំប៉ុង(កំប៉ុងទឹកដោះគោ ខាប់)- មេដំបែ 1គ្រាប់ទៅ2គ្រាប់- ដូងខ្ចីមានសាច់ក្រាស់ល្មម កោសយកសាច់1ចានចង្កឹះ(មិនទាន់ត្រូវការភ្លាមទេ ចាំទាល់តែត្រប៉ែអាចញ៉ាំបានទើបត្រូវការ)
– ស្ករស1ស្លាបព្រាបាយឬទឹកស្ករខាប់ស្អិត 50ml

+វិធីធ្វើ៖- ដាំបាយដំណើបខ្មៅដូចយើងដាំបាយធម្មតា- ទុកបាយដំណើបដែលដាំឆ្អិនហើយឲ្យ ត្រជាក់- យកមេដំបែបុកឲ្យម៉ត់សឹមយកមករោយលើ បាយដំណើប ច្របល់ថ្នមៗដោយលាយស្ករស ឬទឹកស្ករឲ្យសព្វផង- លុញវាមូលៗរួចដាក់វាចូលក្រឡកែវ គ្របឲ្យជិតរុំក្រណាត់ឬថង់បន្ថែមពីក្រៅធ្វើយ៉ាងណាឲ្យវាហប់ខ្លាំង។– ទុករយ:ពេលពី2ទៅ3ថ្ងៃអាចញ៉ាំបាន ហើយពេលរៀបញ៉ាំរោយសរសៃដូងពីលើជាការ ស្រេចសម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here