របៀបធ្វើ ជីគោកអង្កាមដុត

110

១-គ្រឿងផ្សំ
-លាមកសត្វ ១បាវ
-កន្ទក់ម៉ដ្ឋ ១បាវ
-អង្កាមដុតដែលអស់ជាតិក្បុង ១បាវ
-កាកស្ករ ២០ សេ សេ
-O.S ២០ ក្រាម
-ទឹក ១០លីត្រ

២-វិធីធ្វើ
-យកលាមកសត្វ កន្ទក់ម៉ដ្ឋ និងអង្កាមលាយច្របល់ចូលគ្នា ឲ្យសព្វល្អ

-យកកាកស្ករលាយជាមួយទឹក និងO.S ដាក់ក្នុងធុង កូរឲ្យសប្វរហូតទាល់តែរលាយកាកស្ករអស់ យកទឹកដែលលាយ ហើយស្រោចលើវត្ថុធាតុទាំង៣ខាងលើ ហើយច្របល់ឲ្យសព្វនឹង មានសំណើម ៤០-៤៥%


*ចំណាំ់ៈ

-យកជីនេះអង្គាយជារងបានកំពស់២ តឹកហើយគ្របបាវ ក្រចៅទុករយៈពេល២៤ម៉ោង បើកបាវចេញច្របល់ត្រលប់ម្តង ទៀត

-ច្របល់រៀងរាល់ថ្ងៃគ្រប់៣ថ្ងៃ រួចថែម៤ ថ្ងៃទៀតឬទើប ច្រកបាវទុក៧-១៥ថ្ងៃ ទើបប្រើបាន។ ទុកក្នុងបាវបានរយៈពេល ៦ខែ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ប្រភពៈ កសិកម្មដំណាំម្រុំ

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here