របៀបធ្វើ ឆៃប៉ូវផ្អែម!!

1517

គ្រឿងផ្សំ៖ -ឆៃថាវ ៣គីឡូកន្លះ -អំបិល ១ខាំ -ស្ករ ២ខាំ -ទឹក ២កូនចានចង្កិះ

របៀបធ្វើ

-យកឆៃថាវទៅចិតសម្បកអោយស្អាត រួចហាន់ជាដុំដូចហាន់សម្រាប់ស្លរ។

-លាយអំបិលជាមួយឆៃថាវ រួចក្រឡុកអោយចូលជាតិសព្វល្អ រួចយកទៅពាតប្រហែលជា ៤ទៅ៥ម៉ោង (រហូតដល់ស្វិត និងស្ងួតទឹក)។

-ដាក់ស្ករ និងទឹកបន្តិចក្នុងឆ្នាំង បើកភ្លើងតិចៗ កូរហូតដល់ស្ករប្រែពណ៌ក្រហមល្អ (ឡើងតាំងម៉ែ) សឹមដាក់ទឹកដែលនៅសល់ចូល ទុកអោយរលាយស្ករ។

-ពេលទឹកស្ករត្រជាក់ ចាក់លាយជាមួយឆៃថាវច្របាច់អោយសព្វល្អ រួចញាត់ក្នុងក្រឡកែវអោយណែន (ដាក់ទឹកលេចតិចៗ) រួចទុកក្នុងផ្ទះរយះ ២ថ្ងៃ អាចញាំបានហើយ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here