របៀបធ្វើ ខ្ទឹមជ្រក់ !!

172

របៀបធ្វើ ខ្ទឹមជ្រក់ ពងទាកូន

គ្រឿងផ្សំ៖-ទឹកក្រូចឆ្មា កន្លះកូនចានចង្កឹះ-ស្ករស ៦ ស្លាបព្រាបាយ-ម្ទេសជ្រក់ កន្លះកូនចានចង្កឹះ  -អំបិល ១ ស្លាបព្រាបាយ -ខ្ទឹមស ៥ មើម-ទឹកកន្លះកូនចានចង្កឹះ

របៀបធ្វើ៖

-ជំហ៊ាន​ដំបូង​ដែល​អ្នកត្រូវធ្វើ ​​អ្នកត្រូវ​ធ្វើការ​បក​ឬក្រឡុក​សំបក​ខ្ទឹមនោះ​ឱ្យ​បាន​ស្អាត ​រួច​ចិត​វាជាមួយ​កាំបិទ​មុខពីរ ​ដើម្បី​​បាន​ជាបន្ទះ​ស្ដើងៗ។ ​

-បន្ទាប់​ពី​ចិត​វា​ជាបន្ទះ​ស្ដើងៗ​រួចហើយ​ ត្រូវ​ដាក់​វាចូល​​ទៅក្នុង​ចាន​គោមជ្រៅ​មួយ ​រួចធ្វើ​ការបន្ថែម​គ្រឿងផ្សំ​ទាំងអស់ ​ហើយ​កូរវា​ឱ្យសព្វ​ល្អ។ ​

-បន្ទាប់មក​ទៀតដាក់​វាចូល​ទៅក្នុង​កែវថ្ម​មួយ ​រួចរក្សា​វាទុក​នៅក្នុង​ទូរទឹកកក​ឱ្យបាន​រយៈពេល​ពី ៣ ​ថ្ងៃទៅ ​១ អាទិត្យ ​ទើប​យកវា​មកញុំា​ឬយូរ​ជាងនេះ​ក៏បាន​ ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់អ្នក។ ​

-ដើម្បី​ទុកវា​ញុំាឱ្យបានយូរ​អ្នកត្រូវ​រក្សាទុក​នៅ​ក្នុងទូរ​ទឹកកក​ឱ្យបាន​ត្រឹមត្រូវ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here