របៀបធ្វើសារាយគ្រាប់ជីរ​ !

166

+គ្រឿងផ្សំ៖ម្សៅសារាយ ទឹក គ្រាប់ជីរ អំបិល+របៀបធ្វើ៖- ស្ងោរសារាយ មួយកម្ចប់ ទឹកបីលីត្រ រំងាស់អោយរលាយសាច់សារាយចូលគ្នា។ពេលពុះរលាយសាច់សារាយ ចូលគ្នាហើយ ទើប ដាក់គ្រាប់ជីរ ពីរស្លាបព្រា អំបិលចុងស្លាបព្រា ស្ករបួនខាំ។– កូរអោយសព្វហើយ លើកចុះ ចាក់ចូលថាស ទុកអោយកក ទើបកាត់ដុំៗ សម្រាប់ទទួលទាន។- បើចង់ស្អាត សូមដួសចាក់ពុម្ព ទុកអោយកក ពេលកក ក្រឡាប់យកដុំសារាយចេញ តម្រៀបលើចាន។- បើចង់បានពណ៌ សូមចាក់ទឹកស៊ីរោចូល ហើយអាចរើសពណ៌បាន តាមចំណូលចិត្ត។

– បើចង់បានរសជាតិបែបធម្មជាតិ សម្រាប់ពណ៌ក្រហម ប្រើទឹកទទឹម ពណ៌បៃតង ប្រើទឹកស្លឹកតើយ ពណ៌ផ្កាឈូក ប្រើទឹកឳឡឹក ពណ៌លឿង ប្រើទឹកល្ហុង ពណ៌ស្វាយ ប្រើត្រាវចំហុយហើយកិនអោយម៉ដ្ឋ ស្ងោរជាមួយ ទឹកសារាយ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here