របៀបធ្វើសាច់គោអាំងពិសេស!!

211

+គ្រឿងផ្សំ៖- សាច់គោ ៤ក្រាម- ស្លឹកក្រូចសើច ៣សន្លឹក- ខ្ទឹមស ៤កម្ពឹស (ចិញ្រ្ចាំ)- ខ្ទឹមក្រហម ៣កម្ពឹស (ហាន់ជាបន្ទះស្តើងៗ)- ម្ទេសស្រស់ (ហាន់បញ្ឆិត)- ម្ទេសក្រៀមបុក- គល់ស្លឹកគ្រៃ ៣ដើម (ហាន់ស្តើងៗ)
– ជីរណា ២ដើម (ហាន់១ថ្នាំងដៃ)- ជីអង្កាម- ស្លឹកខ្ទឹម ២ដើម (ហាន់១ថ្នាំងដៃ)- ក្រូចឆ្មា ២ផ្លែ (ច្របាច់យកទឹក)- សាលាដ- អង្ករលីង ១ស្លាបព្របាយកន្លះ- ទឹកត្រី, ប្រេងខ្យង, ទឹកស៊ីអីវ, អំបិល, ប៊ីចេង, ស្ករស, ប្រេងឆា+វិធីធ្វើ៖-មុនដំបូង អ្នកត្រូវយកសាច់គោទៅប្រលាក់ជាមួយស្ករស ប៊ីចេង ទឹកស៊ីអីវ និងប្រេងខ្យង។ បន្ទាប់ មកយកសាច់គោទៅអាំង ពេលអាំងត្រូវប្រែលចុះប្រែលឡើងកុំឲ្យឆ្អិនពេកឲ្យនៅរៀង ក្រហមឈាមតិចៗ។
ពេលសាច់គោឆ្អិន ហើយត្រូវហាន់ជាបន្ទះៗ។-យកចានមួយដាក់សាច់គោ គល់ស្លឹកគ្រៃ ទឹកក្រូចឆ្មា ខ្ទឹមស ខ្ទឹមក្រហម ម្ទេសស្រស់ ស្ករស ទឹកត្រី ទឹកស៊ីអីវ អង្ករលីង ស្លឹកក្រូចសើច ប៊ីចេង ម្ទេសក្រៀម ជីរណា ស្លឹកខ្ទឹម និង ជីអង្កាម ២-៣ សន្លឹក លៃយ៉ាងណាឲ្យមានរសជាតិជូរ ផ្អែម ប្រៃ និងហិរ។-បញ្ជាក់៖ សាលាដ៍ទុកផ្ទាប់ជាមួយសាច់គោពេលដែលញុំា។ អ្នកអាចរៀបចំបន្លែពីក្រោម ដើម្បីរចនាវាឲ្យស្អាតដោយមានសាលាដ៍, ការ៉ុត, ត្រសក់ និងសណ្តែកគួរបានផងដែរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here