របៀបធ្វើសាច់គោរុំផ្សិតម្ជុល!

42

+គ្រឿងផ្សំ៖-សាច់គោ យកសាច់ចន្លក និង សាច់ជ្រូកបីជាន់ ចៀរស្តើងៗ និងវែងៗ-ផ្សិតម្ជុល កាត់ជាពីរ អោយខ្លីល្អ រុំ-ល្ងស-ទឹកប្រេងខ្យង-ស្លឹកខ្ទឹម ច្របាច់វាអោយទន់បន្តិចដើម្បីធ្វើជាចំណង ហើយកុំទាញវាខ្លាំងពេក ព្រោះវាឆាប់ដាច់។+វិធីធ្វើ៖ -យកសាច់ដែលបានចៀររួចហើយនោះ រុំផ្សិតម្ជុលដោយប្រើដៃថ្នមៗរួចហើយយកស្លឹកខ្ទឹមមកចងវា កុំអោយវារលា-បន្ទាប់មករាបដាក់ចាន ចាក់ទឹកប្រេងខ្យងពីលើសាច់បន្តិចៗ រួចហើយរោយល្ងស ពីលើជាការស្រេច អាំង ទទួលទានជួបជុំមិត្តភក្តិជាមួយនឹងទឹកត្រីកោះកុងឬទឹកក្រូចឆ្មារម្រេច ដោយផ្ទាប់ជាមួយនឹងបន្លែផ្សេងៗទៅតាមចំណូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here