របៀបធ្វើលតស្វិតឱ្យឆ្ងាញ់!

624

របៀបធ្វើលតស្វិតឱ្យឆ្ងាញ់!!!កុំឲ្យពិបាកដើររកទិញ ធ្វើខ្លួនឯងញាុំម៉ាម្តង

+ គ្រឿង​ផ្សំ​- ម្សៅ​អង្ករ​ ២០០ក្រាម- ទឹកស្លឹកតយ ៥០០មីលីលីត្រ- ទឹកស្លឹកតយ ៥០០មីលីលីត្រ- ទឹក ៦០០មីលីលីត្រ- ខ្ទិះដូង ៤០០មីលីលីត្រ- ស្ករត្នោត ៤០០ក្រាម (ស្ករដុំ)- ល័ក្ខពណ៌បៃតង ២-៣តក់ (ដាក់ឬមិនដាក់តាមចំណូលចិត្ត) ដាក់នៅពេលលាយទឹកជាមួយម្សៅ- ម្សៅពោត ១ស្លាបព្រាបាយកន្លះ

+ វិធី​ធ្វើ​

១. មុន​ដំបូង​អ្នក​ត្រូវមាន​ឆ្នាំងមួយយក​មក​ដាក់​ម្សៅ​ អំបិល​ និង​ទឹក​ស្លឹកតយ​បន្ទាប់​មក​កូរ​វា​ឲ្យ​រលាយ។

២. បន្ទាប់​ពីកូរ​វា​ឲ្យរលាយរួចហើយ ត្រូវ​យក​ទៅ​ដាក់​ដាំ​ហើយ​កូរបន្តទៀត​រហូតទាល់តែ​ឆ្អិន​ល្អ ស្មានមើលប្រហែល​ជា​ ៣០ នាទី​​ទើប​អ្នក​លើក​វាចេញ​។

៣. បន្ទាប់​ពី​នោះ​មក​អ្នក​ត្រូវ​យក​ពុម្ពដែលសម្រាប់ធ្វើ​លត​រួច​ហើយ​យក​ម្សៅ​ដែល​បាន​កូរ​ឆ្អិន​ដួស​ដាក់ក្នុង​ពុម្ព​នោះបន្ទាប់​មក​យក​សំភារៈសង្កត់ដែលគូរគ្នាជាមួយពុម្ពសង្កត់ពេល​នោះ​អ្នក​និង​ទទួល​បាន​ជា​រាង​បង្អែមលត នៅ​ពេល​ដែល​ធ្វើ​ត្រូវមាន​ទឹក​ដែលមានទឹកកកដាក់​ត្រង់ពីក្រោម។នៅពេលស្រង់លត​ដាក់​ចាន សូមដាក់​ទឹកកក​ចូល​ដើម្បី​រក្សាលត​កុំឱ្យ​ជាប់គ្នាពេលទទួលទាន​ដួស​លត​ដាក់​ចាន ថែម​ទឹកស្ករ និងខ្ទិះដូងដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់

+ វិធីធ្វើទឹកខ្ទិះដូង និងទឹកស្ករ៖-ត្រូវមានឆ្នាំង​ រួច​ចាក់​ខ្ទិះ​ដូង ម្សៅពោត អំបិល ១ចុងស្លាបកាហ្វេ កូរបញ្ចូលគ្នាទុក​ដោយ​ឡែក​សិន បន្ទាប់​មក​យក​ឆ្នាំង​មួយ​ទៀត​ដាក់ស្ករត្នោត អំបិល ១ចុងស្លាបកាហ្វេ និងដាក់ទឹក​ឲ្យ​លិច​ស្ករ ប្រហែល ១ លីត បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​ដាំ​ឲ្យ​ពុះ​ទាំង​ពីរ​ដូច​គ្នា​ជា​ការ​ស្រេច​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here