របៀបធ្វើពោតកំបោរញុំាបាននៅផ្ទះ!!

152

របៀបធ្វើពោតកំបោរញុំាបាននៅផ្ទះរសជាតិឆ្ងាញ់

គ្រឿងផ្សំ៖-ពោតស ១ គីឡូ (ពោតទុំ)-កំបោរ ២ ស្លាបព្រាបាយ(​កំបោរ​ហូប​ជា​មួ​​យ​ស្លា​)
-ស្កសរ ៥ ស្លាបព្រាបាយ-អំបិល ១ ស្លាបព្រាកាហ្វេ-ល្ងរ ១ ស្លាបព្រាបាយ លីងឲ្យឈ្ងុយ-ដូង(ដូងកោស)  ទឹក​បន្តិច​លាយ​ជាមួយ​កំបោរ ។

វិធីធ្វើ៖
-ការចាប់ផ្តើមអ្នកត្រូវយកពោតដាក់ត្រាំទឹកកំបោរសិន ២០ -២៥ នាទី។
-អ្នកត្រូវយកពោតដែលអ្នកត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបកសំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។
– អ្នកយកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីករួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ(ដាក់
កំដៅបន្តិចៗ)ឬអ្នកអាចស្រង់ពោតយកមកញាំតែម្តងក៏បានដែរ។
– អ្នកត្រូវយកចានមួយដាក់លាយ ស្កសរ,ល្ងរ និងអំបិល រួចកូរបញ្ចូលគ្នាឲ្យសប់។
-ជាចុងក្រោយអ្នកត្រូវយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្កសរ, ល្ងរ និងអំបិលដែលបានលាយ
-រួចរោយពីលើពោត ហើយដាក់ដូងដែលបានកោសហើយពីលើនោះផងដែរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here