របៀបធ្វើផាក់ឡូវ សាច់ជ្រូក (ត្រចៀក អណ្តាត ហ៊ុន ក្រពះជ្រូក) ងាយៗ

292

+‎គ្រឿងផ្សំ‬៖សាច់ជ្រូក (ត្រចៀក អណ្តាត ហ៊ុន ក្រពះជ្រូក)  (មានច្រើនមុខតាមការចូលចិត្ត)+គ្រឿងផាក់ឡូវ- គ្រាប់ផ្កាចន្ទ័ គល់ស្លឹកគ្រៃ រំដេង – ស្ករត្នោត ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប+‎វិធីធ្វើ‬៖-យកសាច់ជ្រូកគ្រប់មុខទាំងអស់ យកមកលាងអោយស្អាត (ច្របាច់ទឹកអំបិល កោសចេញនៅជាតិរំអិលដែលមាននៅក្នុង ពោះរៀននឹងអណ្ដាយជ្រូកឲ្យស្អាតល្អ … ។ល។ ) រួចទុកមួយអន្លើរដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង ទុកអោយក្តៅ រួចដាក់ ស្ករត្នោតនឹងគ្រាប់ផ្កាចន្ទ័ចូល កូរអោយសព្វរៀងឈ្ងុយបន្តិច ទើបដាក់គ្រឿងផាក់លូវចូល រួចបន្តកូរអោយឡើងក្រហម (ប្រើភ្លើងតិចៗដើម្បីកុំអោយខ្លោច)-បន្ទាប់មកទើបដាក់សាច់ទាំងអស់ចូល ច្របល់ចុះច្របល់ឡើងអោយសព្វ ទើបដាក់ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប (បើស្ងួតដាក់ទឹកបន្តិច) រំងាស់អោយចូលជាតិបន្តិច ទើបដាក់ទឹកចូល រួចទុកអោយពុះ ភ្លក់មើលអោយល្មម (កុំអោយប្រៃពេក)បន្តរំងាស់អោយផុយសាច់ នឹងរៀងរីងទឹកអស់ សាច់ឡើងក្រហម ទើបស្រង់សាច់ចេញ រួចជាការស្រេច។ របៀបធ្វើគឺស្រដៀងនឹងខ គ្រាន់តែផាក់លូវគេរំងាស់អោយរៀងអស់ទឹកបន្តិច។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here