របៀបធ្វើប្រហុក !

316

របៀបធ្វើប្រហុកសាច់៖ គ្រឿងផ្សំ ត្រី (តាមចំណូលចិត្ត) អំបិល 

– ចៀរយកសាច់ត្រីសុទ្ធ លាងទឹកអោយស្អាត ហើយទុកចោលអោយហើមស្អុយ មួយយប់មួយថ្ងៃ ហាលទឹកសន្សើម។
– យកសាច់ត្រីមកបុកលាយអំបិល – យកស្បៃលាតដាក់ក្នុងកញ្រ្ចែង រួចចាក់ប្រហុកចូល ហើយបូកចោល ដោយរោយអំបិលពីលើ ទើបគ្របស្បៃវិញ ដាក់ហាលថ្ងៃ អោយស្រក់ទឹក។ – ប្រហែលមួយអាទិត្យទៅពីរអាទិត្យ អោយស្រោះទឹក (ហាលកាន់តែយូរ កាន់តែល្អ)។ ក្រោយមក គេយកសាច់ត្រីហាលនោះ ទៅច្រកក្រឡ ខ្ទាស់ឬស្សី ហើយទើបគេដាំទឹកអំបិល ទុកអោយ ត្រជាក់ យកទៅចាក់ អោយពេញ ដល់មាត់ក្រឡ ដាក់ហាលថ្ងៃ យ៉ាងតិច មួយខែ។ បើស្ងួតទឹក ត្រូវដាំទឹកអំបិល ទុកអោយត្រជាក់ ចាក់ថែមពីលើ អោយពេញវិញ។ ប្រហុកខួបមានក្លិនឈ្ងុយឆ្ងាញ់ណាស់។ – ទឹកដែលស្រក់ពីសាច់ត្រីហាល គេយកទៅស្លទឹកត្រី ដោយកម្លោច សំបក ដើមអំពៅ និង សំបកខ្ទឹម ដាក់ចូល ដើម្បី អោយក្រហម ហើយឈ្ងុយ ទើបគេចម្រោះ យកតែទឹកត្រីថ្លា យកមកប្រើការ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here