របៀបធ្វើបាយក្រឡាន ឆ្ងាញ់

40

+គ្រឿងផ្សំ៖- អង្ករដំណើប -បំពង់ឬស្សីខ្ចី- ដូងទុំ-សណ្តែកអង្គុយ- អំបិល-ស្ករស-ទឹក+របៀបធ្វើ៖- អង្ករដំណើបយកទៅលាងទឹកឲ្យស្អាតយកទៅត្រាំទឹករយៈពេល ៣០នាទីរួច សំរិតទឹកចោលទុកឲ្យស្រស់ទឹក។ យកដូងដែលកោសរួចមកច្របល់ជាមួយ អង្ករដំណើបនោះ តែគេយកដូងដែលពូតយកខ្ទិៈមកច្របល់ជាមួយអង្ករវិញឯ ខ្ទិៈនោះក៏យកមកច្របល់ជាមួយអង្ករដែល យកអំបិល ស្ករសមកលាយនឹង សណ្តែកអង្គុយច្របល់ជាមួយអង្ករតាមចំនួនអង្ករល្មម និងឆ្អាញ់ពិសារ។ យកអង្ករដំណើបដែលលាយហើយ ប៉ុន្តែសណ្តែកអង្គុយត្រូវតែស្ងោរវាសិន។ -យកទៅច្រកនឹងបំពងឬស្សីខ្ចីល្មមដែលគេកាត់ជាកង់ៗរួចជាស្រេច។ បើមិន ទាន់ដាក់ខ្ទិៈដូងទេ គេយកខ្ទិៈដូងទៅចាក់តាមបំពង់នោះ។ ជាចុងក្រោយគេ យកស្រកីដូងដែលគេបានហែកជាចំរៀកតូចៗមកផ្តុំចូលគ្នាញាត់មាត់បំពង់ ឬស្សីចុកឲ្យណែន។ គេយកទៅដុតចំនួន ១ម៉ោងទើបឆ្អិនយកមកសំរួល បំពង់ជាការស្រេច។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here